ពលរដ្ឋអ៊ីរ៉ាក់៥នាក់ស្លាប់និង១៦នាក់រងរបួសដោយការវាយប្រហារគ្រាប់បែកក្នុងរថយន្តនៅទីក្រុងTikrit

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨

មជ្ឈមណ្ឌលសន្តិសុខនិយាយថាមនុស្ស៥នាក់ស្លាប់ និង១៦នាក់រងរបួសកាលពីថ្ងៃអាទិត្យនេះដោយការវាយប្រហារគ្រាប់បែកក្នុងរថយន្តនៅទីក្រុងTirkit នៃខេត្ត Salahuddin ប្រទេសអ៊ីរ៉ាក់។

ស្ថានីយទូរទស្សន៍ Al Ekhbariya បានដកស្រង់សម្តីពីមជ្ឈមណ្ឌលសន្តិសុខដោយនិយាយថាការវាយប្រហារគ្រាប់បែកក្នុងរថយន្តនេះគឺជាអំពើភេរវកម្មដែលបានកើតឡើងនៅលើផ្លូវ al-Atebaa ក្នុងទីក្រុង Tikrit បណ្តាលឲ្យជនស៊ីវិលអ៊ីរ៉ាក់៥នាក់ស្លាប់ និង១៦នាក់ផ្សេងទៀតរងរបួស។ ប្រភពពីសន្តិសុខមួយបាននិយាយថារថយន្ត១២គ្រឿងត្រូវបានបំផ្លាញដោយសារការវាយប្រហារដោយគ្រាប់បែកនេះ។

យោងតាមប្រភពកងកម្លាំងសន្ដិសុខបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ និងបានដឹកជនរងគ្រោះទៅកាន់នាយកដ្ឋានកោសល្យវិច្ច័យខណៈអ្នករងរបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះដើម្បីព្យាបាល។ រហូតមកដល់ពេលនេះគ្មានក្រុមណាមួយអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ប៉ុន្តែករណីភាគច្រើនក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានទទួលខុសត្រូវចំពោះការវាយប្រហារដែលផ្ដោតលើតំបន់ដែលមានមនុស្សច្រើនកុះករ រួមមានទីផ្សារ ហាងកាហ្វេ និងវិហារអ៊ីស្លាមនៅទូទាំងប្រទេសអ៊ីរ៉ាក់។

គួរបញ្ជាក់ថាអំពើហិង្សានៅក្នុងប្រទេសបានកើនឡើងបន្ថែមទៀតជាមួយនឹងការលេចឡើងនៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីពីឆ្នាំ២០១៤។ ការកើនឡើងនៃអំពើហិង្សារវាងក្រុមប្រដាប់អាវុធ និងកងកម្លាំងរដ្ឋាភិបាលបានបណ្តាលឲ្យមនុស្សជាង៥លាននាក់បានផ្លាស់ទីលំនៅនៅទូទាំងប្រទេសអ៊ីរ៉ាក់ ហើយក៏បានបណ្តាលឲ្យមនុស្សជាង១១លាននាក់ត្រូវការជំនួយមនុស្សធម៌ នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌។

LEAVE A REPLY

Please enter your comment!
Please enter your name here