ទាហានស៊ីរីចំនួន២នាក់ស្លាប់ក្នុងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធនៅទីក្រុងអាឡេប៉ូ

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨

កងកម្លាំងស៊ីរីចំនួន២នាក់ត្រូវសម្លាប់ និង៧នាក់ទៀតរងរបួសក្នុងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធនៅមណ្ឌលស្រាវជ្រាវក្នុងទីក្រុងអាឡេប៉ូ។ នេះបើយោងតាមប្រភពព័ត៌មានប្រមុខមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាភាគីប៉ះទង្គិច លោក Vladimir Savchenko លើកឡើងនៅថ្ងៃចន្ទ។

ក្រុមសកម្មប្រយុទ្ធបាញ់ផ្លោងលើទីតាំងកងកំលាំងរដ្ឋាភិបាលនៅប្រទេសស៊ីរីក្បែរតំបន់ Jubb al-Zarur នៅរដ្ឋ Latakia ចំនួនពីរដងក្នុងមួយថ្ងៃ។ ការវាយប្រហារដោយគ្រាប់ផ្លោងចំនួន ប្រាំពីរត្រូវគេរាយការណ៍នៅភាគពាយព្យរបស់ក្រុងអាឡិប៉ូ។

ការបាញ់កាំភ្លើងនេះសំដៅទៅលើមណ្ឌលស្រាវជ្រាវកណ្តាលរបស់ក្រុងអាឡិប៉ូ ទាហានស៊ីរីចំនួន២ នាក់ ស្លាប់  និងចំនួន ៧ នាក់ទៀតរងរបួស។

លោក Savchenko មន្រ្តីរបស់មជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ី​រៀបចំកិច្ចប្រជុំជាមួយអ្នកតំណាង​គណៈកម្មាធិការកិច្ចការជនភៀសខ្លួននៅអាឡេប៉ូ។ លោកមានប្រសាសន៍ថា ភាគីទាំងពីរ បញ្ជាក់អំពីបញ្ជីសម្ភារៈដែលមជ្ឈមណ្ឌលជនភៀសខ្លួនត្រូវការដើម្បីរៀបចំសម្រាប់រដូវរងា ។

មជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីបន្តបំពេញភារកិច្ចដែលគេប្រគល់ឱ្យក្រោយពីមានការបញ្ចប់យុទ្ធ​នាការយោធានៅប្រទេសស៊ីរី។ មន្ត្រីកណ្តាលធ្វើដំណើរជាទៀងទាត់ជុំវិញតំបន់រំដោះ របស់ប្រទេសដើម្បីវាយតម្លៃស្ថានភាពមនុស្សធម៌។ កិច្ចខិតខំប្រឹងប្រែងចម្បងរបស់ យោធារុស្ស៊ីពេលនេះផ្តោតលើការផ្តល់ជំនួយដល់ជនភៀសខ្លួនឱ្យត្រឡប់ទៅផ្ទះវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here