យន្ដហោះបំបាំងកាយរុស្ស៊ី Ste-57 ហោះហើរសាកល្បងលើកទី១ក្នុងប្រទេសស៊ីរីជាករណីដ៏កម្រ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨

ការដាក់ពង្រាយយន្តហោះចម្បាំងរុស្ស៊ីSu-57 ធ្វើឱ្យមានចំណងជើងព័ត៌មាននៅជុំវិញពិភពលោក។ គេអាចមើលឃើញក្នុងវីដេអូររបស់ក្រសួងការពារជាតិចេញផ្សាយថ្មីៗ ដោយមានបង្ហាញពីយន្តហោះកំពុងហោះហើរ និងងវិលត្រលប់​ទៅមូលដ្ឋានវិញ។

ក្រសួងការពារជាតិរុស្ស៊ីបញ្ចេញនូវវីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ​ដែល​បង្ហាញពីការធ្វើតេស្តសាកល្បងពីរដងរបស់យន្តហោះ Su-57s ក្នុងប្រទេសស៊ីរី។ គេមើលឃើញថាយន្តហោះនេះហោះចេញពីទីតាំងដែលគេមិនស្គាល់  ដោយគេសន្មតថា វាហោះចេញពីមូលដ្ឋានទ័ពអាកាស Khmeimim របស់ប្រទេសរុស្ស៊ី នៅភាគខាងជើងឆៀង ខាងលិចមុនពេលវាហោះឡើង។

យន្តហោះ Su-57s ត្រូវគេថតជាខ្សែអាត់ឆ្លងកាត់មេឃលើប្រទេសស៊ីរី។ នៅចំណុចខ្លះកាមេរ៉ា​បង្ហាញយ៉ាងច្បាស់ពីសកម្មភាពរបស់អ្នកបើកយន្តហោះ ដោយអាចឱ្យឃើញមើលឃើញ បានយ៉ាងងាយស្រួលនៅក្នុងកាប៊ីនយន្ដហោះ។ ក្នុងវីដេអូរនោះក៏បង្ហាញផងដែរថា យន្ដហោះ បំបាំងភ្នែកបណ្តើរ ៗចុះចតនៅលើផ្លូវរត់ដោយមាន ឬគ្មានជំនួយពីឆ័ត្រយោង។

យន្តហោះដែលបហោះហើរសរុបមានចំនួនដប់ដងត្រូវគេរុញទៅដល់ដែនកំណត់ខណៈដែលយោធាចង់ឃើញពីរបៀបដែលពួកគេនឹងធ្វើប្រតិបត្តិការក្នុងបេសកកម្មពិតប្រាកដ។ ប្រភពក្រសួងលើកឡើងនៅលើបណ្តាញហ្វេសប៊ុកថា គេសាកល្បងយានអវកាសឌីជីថល ប្រព័ន្ធគ្រប់គ្រងភ្លើង និងប្រព័ន្ធសព្វាវុធទាំងអស់ចំពេលមានសីតុណ្ហភាពខ្ពស់និងស្មុគស្មាញ។

ថ្វីបើមានគេស្គាល់តិចតួចអំពីសមត្ថភាព និងលទ្ធភាពរបស់យន្តហោះ Su-57 ក៏ដោយ ក៏យន្ដ​ហោះនេះត្រូវគេទទួលស្គាលជាសាធារណៈក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here