ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨
ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងកំពង់ផែ Hudaydah ប្រទេសយេម៉ែន ទោះបីជាក្រុមចម្រុះយោធាដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត និងពួកឧទ្ទាមហ៊ូតែយល់ព្រមបញ្ឈប់ការវាយប្រហារគ្នាក៏ដោយ។
យន្តហោះចម្បាំងសម្ព័ន្ធភាពបន្តទម្លាក់គ្រាប់បែកបន្ទាប់ពីការប៉ះទង្គិចគ្នារវាងពួកឧទ្ទាម និងកងកម្លាំងគាំទ្ររដ្ឋាភិបាលផងដែរ។
អង្គការសហប្រជាជាតិកំពុងព្យាយាមធ្វើឱ្យការចរចាបញ្ចប់សង្គ្រាមរយៈពេល៣ឆ្នាំ ដែលបណ្តាលឱ្យមានវិបត្តិមនុស្សធម៌ដ៏ធំមួយនេះផងដែរ។
រហូតមកដល់ពេលនេះ ការប៉ះទង្គិចគ្នានេះបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបានរុញច្រានយេម៉ែនរាប់លាននាក់ទៅរកភាពស្រេកឃ្លានផងដែរ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា កាលពីថ្ងៃចន្ទការប្រយុទ្ធគ្នាខ្លាំង នៅជាយក្រុង ដែលគ្រប់គ្រង ដោយពួកឧទ្ទាមហ៊ូតែអ៊ី ខណៈដែលក្រុមចម្រុះបានចាប់ផ្តើមវាយប្រហារតាមអាកាសជាបន្តបន្ទាប់លើទីតាំងឧទ្ទាមយុទ្ធសាស្ត្រមួយនេះ៕