យ៉ាងហោចណាស់មានមនុស្សចំនួន៣៧នាក់រងរបួសពីសារធាតុក្លរនៅទីក្រុងអាឡេប៉ូ

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយឡើងវិញថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨

ក្រុមប្រដាប់អាវុធបាញ់គ្រាប់ផ្លោងដែលមានសារធាតុក្លរនៅទីក្រុងអាឡេប៉ូកាលថ្ងៃសៅរ៍ នេះបើយោងតាមប្រភពព័ត៌មានភ្នាក់ងារ SANA រាយការណ៍ដកស្រង់ប្រភពមួយនៅក្នុងនាយកដ្ឋានប៉ូលិស។

យោងតាមបណ្តាញទូរទស្សន៍រដ្ឋាភិបាលស៊ីរីផ្សាយថា យ៉ាងហោចណាស់មនុស្សចំនួន៣៧នាក់ ទទួលរងគ្រោះពីការបាញ់ផ្លោង។ ស្ត្រីកុមារស្ថិតក្នុងចំណោមអ្នកដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យជាមួយនឹងរោគសញ្ញាថប់ដង្ហើម។ ក្មេងជំទង់ចំនួនពីរនាក់កំពុងស្ថិតនៅក្នុងបន្ទប់ថែទាំយ៉ាងយកចិត្តទុកដាក់ដោយសាពួកគេក្នុងស្ថានភាពធ្ងន់ធ្ងរ។

ប្រភពប៉ូលិសម្នាក់ប្រាប់ប៉ុស្តិ៍ទូរទស្សន៍ថា តំបន់ដើរទិញទំនិញនៅតាមផ្លូវ Nil ជាកន្លែងដែលពលរដ្ឋដើរលេងនៅពេលល្ងាចរងការឆាបឆេះទីនោះ។ របាយការណ៍មុនរាយការអំពីការសាយភាយសាធាតុក្លរមកពីសង្កាត់ Al-Khalidiyah និង Jamiyat al-Zahr ។

នៅថ្ងៃព្រហស្បតិ៍ ក្រុមសកម្មប្រយុទ្ធបាញ់ប្រហារក្នុងតំបន់ភាគខាងលិចនៃទីក្រុងអាឡេប៉ូផងដែរ។ បន្ទាប់មកមនុស្សចំនួន៥នាក់ទទួលរងរបួស។

LEAVE A REPLY

Please enter your comment!
Please enter your name here