ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨
ក្រុមអ្នកតវ៉ាទាមទារឱ្យមានចម្លើយមួយច្បាស់លាស់បន្ទាប់ពីប៉ូលិសអាឡាបាម៉ាសារភាពសម្លាប់បុរសម្នាក់ដែលសង្ស័យថាជាអ្នកបាញ់សម្លាប់មនុស្ស២នាក់នៅក្នុងផ្សារទំនើបមួយ។
លោក Emantic Fitzgerald Bradford Jr វ័យ២១ឆ្នាំ ត្រូវបានគេបាញ់សម្លាប់ នៅផ្សារទំនើប Hoover សហរដ្ឋអាមេរិក។
ប៉ុន្តែកាលពីថ្ងៃសុក្រ ព្រះអាជ្ញាធរបាននិយាយថា លោក Bradford ប្រហែលជាមិនមែនជាខ្មាន់កាំភ្លើងនោះទេ ហើយជនល្មើសពិតប្រាកដនៅមិនទាន់កំណតបានផងដែរ។
បាតុករប្រហែល២០០នាក់ដើរក្បួននៅ Riverchase Galleria កាលពីថ្ងៃសៅរ៍ ដើម្បីទាមទារចម្លើយច្បាស់លាស់មួយពីប៉ូលិស។
តើកន្លែងថតវីដេអូ នៅកន្លែងណា? ហេតុអ្វីបានជាយើងមិនទាន់ឃើញវា នៅឡើយ? នេះយោងតាមសម្តីរបស់អ្នកតវ៉ាម្នាក់ ដែលបាននិយាយទៅកាន់ CBS News នៅកន្លែងធ្វើបាតុកម្ម។
ប៉ូលិស ដែលបានសម្លាប់លោក Bradford បានរាយការណ៍ថា ត្រូវគេដាក់នៅលើការឈប់សម្រាករដ្ឋបាលផងដែរ។ នេះបើយោងតាមទិន្នន័យរបស់ FBI កម្រិតសមាមាត្រភាពមិនស្មើរគ្នា ក្នុងការបាញ់សម្លាប់របស់ប៉ូលិស នៅទឹកដីសហរដ្ឋអាមេរិក ដែលជាប់ពាក់ព័ន្ធនឹងមនុស្សស្បែកខ្មៅ៕