ប្រភពព័ត៌មានពី Reuter ចេញផ្សាយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨
យោធាប៉ាឡេស្ទីនម្នាក់ត្រូវសម្លាប់ខណៈដែលគាត់កំពុងនៅលើរថយន្ដមួយ។ ការវាយប្រហារនេះធ្វើឱ្យរងរបួសទាហានអ៊ីស្រាអែលចំនួន៣នាក់នៅតំបន់ West Bank ។
យោធានិយាយថា ទាហានអ៊ីស្រាអែលម្នាក់រងរបួសធ្ងន់ ហើយពីរនាក់ទៀតរងរបួសបន្តិចបន្តួចនៅពេលដែលប៉ាឡេស្ទីនបើករថយន្តបុកពួកគេតាមបណ្តោយផ្លូវនៅតំបន់ West Bank នៃភាគខាងជើងទីក្រុង Hebron ។
ពលរដ្ឋប៉ាឡេស្ទីនដែលជាបុគ្គលពុំមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធបានអនុវត្តឱ្យវាយប្រហារដោយប្រើប្រាស់រថយន្តនៅតំបន់ West Bank នៅចុងឆ្នាំ២០១៥ និងឆ្នាំ២០១៦ ប៉ុន្តែភាពញឹកញាប់នៃឧបទ្ទវហេតុបែបនេះក៏ថយចុះចាប់តាំងពីពេលនោះមក។
ពុំទាន់មាននរណាប្រកាសទទួលខុសត្រូវចំពោះឧប្បត្តិហេតុដែលកើតឡើងនៅថ្ងៃចន្ទ។ ក្រុមសកម្មប្រយុទ្ធ Hamas ចាត់ទុកការវាយប្រហារនេះជាការឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មដែលសំដៅទៅលើអ៊ីស្រាអែល។
អ៊ីស្រាអែលបានកាន់កាប់តំបន់ West Bank ក្នុងសង្គ្រាមបូព៌ានៅឆ្នាំ១៩៦៧។ ប្រជាជនប៉ាឡេស្ទីនស្វែងរកការបង្កើតរដ្ឋនៅទីនោះ និងនៅតំបន់កាហ្សាដោយមានក្រុង East Jerusalem ជារាជធានីរបស់ខ្លួន។ កិច្ចចរចាសន្តិភាពអ៊ីស្រាអែលនិងប៉ាឡេស្ទីនដួលរលំនៅក្នុងឆ្នាំ២០១៤។
