ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨
ពួកសកម្មប្រយុទ្ធមកពីក្រុមប្រដាប់អាវុធខុសច្បាប់ធ្វើការវាយប្រហារក្នុងតំបន់ Larakia និង Hama ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ នេះបើយោងតាមប្រភពព័ត៌មានពីលោក Sergei Solomatin ប្រមុខមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សារភាគីដែលមានជម្លោះមានប្រសាសន៍នៅថ្ងៃចន្ទ។
លោកមានប្រសាសន៍ថា ការផ្លោងគ្រាប់ពេញមួយថ្ងៃក្នុងតំបន់ Mharda ដែលគ្រប់គ្រងដោយក្រុម Hama លើលំនៅរបស់ក្រុម Ikko, Arafit, Qiljok និង Janajik នៅក្នុងរដ្ឋ Latakia ។
យោងទៅតាមប្រភព Solomatin ក្រុមមន្រ្តីនៃមជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីធ្វើប្រតិបត្តិការមនុស្ស ធម៌មួយនៅសង្កាត់ Karalak ទីក្រុងអាឡិបប៉ូ។ មានសំលៀកបំពាក់កក់ក្តៅចំនួន៨០ឈុត និងនំបុ័ងមួយតោនត្រូវគេប្រគល់ឱ្យជនស៊ីវិល។