ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨
ក្រុមកងជីវពល LPR ប្រាប់ភ្នាក់ងារយកព័ត៌មានថ្ងៃអង្គារថា កងកម្លាំងអ៊ុយក្រែនវាយលុកលើទឹកដីសាធារណរដ្ឋប្រជាមានិត Lugasnk (LPR) ចំនួន៧ដងក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
លោក LuganskInformCenter ដកស្រង់សម្តីរបស់ក្រុមកងជីវពល LPR ថាកងកម្លាំងអ៊ុយក្រែនវាយលុកលើទីលំនៅតំបន់ Kalinovo, Sokolniki, Molodezhnoye និង Krasny Yar ក៏ដូចជាវិមានឯករាជ្យរបស់ព្រះអង្គម្ចាស់ Igor នៅជិតមណ្ឌល Stanitsa Luganskaya។
កងកម្លាំងអ៊ុយក្រែនប្រើកាំភ្លើងធំ ប្រើគ្រាប់បែក អាវុធយុទ្ធភ័ណ្ឌនិងកាំភ្លើងធនធ្ងន់ ។
កិច្ចព្រមព្រៀងចុងក្រោយស្តីពីបទឈប់បាញ់នៅភាគខាងកើតប្រទេសអ៊ុយក្រែនឈានដល់មានកិច្ចប្រជុំរបស់ក្រុម(Contact Group )នៅ Minsk ។
គេសន្មត់ថាបទឈប់បាញ់នឹងចាប់ផ្តើមពីយប់ដល់ថ្ងៃទី២៩ ខែកញ្ញាមុនពេលចាប់ផ្តើមឆ្នាំសិក្សា។ ចាប់តាំងពីការផ្តើមនៃជម្លោះភាគីទាំងពីរយល់ព្រមលើបទឈប់បាញ់គ្នាមានចំនួនច្រើនជាង២០ដងរួចទៅហើយ ប៉ុន្តែការបំពាននៅតែកើតឡើង។