ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨
រដ្ឋាភិបាលអាមេនីនឹងធ្វើការទំនាក់ទំនងជាមួយប្រទេសរុស្ស៊ីកម្រិតថ្មី។ នាយករដ្ឋមន្ត្រីស្តីទីលោក Nikol Pashinyan មានប្រសាសន៍នៅថ្ងៃអង្គារដោយលើកឡើងអំពីការប្រមូលផ្តុំបោះឆ្នោតនៅក្នុងទីក្រុង Vanadzor ដែលត្រូវប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចាក់ផ្សាយបន្តផ្ទាល់។
លោកមានប្រសាសន៍ថា ក្រុមការងាររបស់លោកគួរតែបន្តធ្វើការដើម្បីពង្រឹងទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្ររបស់លោកគឺប្រទេសរុស្ស៊ី ។ លោក Pashinyan សង្កត់ធ្ងន់ថាទំនាក់ទំនងចាំបាច់ត្រូវនាំយកទៅដល់កម្រិតថ្មីទាំងស្រុងជាមួយអង្គការសន្ធិសញ្ញាសន្តិសុខរួម (CSTO) និង EAEU [សហភាពសេដ្ឋកិច្ចអ៊ុយរ៉ាស្យា] ព្រមទាំងលើផ្លូវចរចារទ្វេភាគីផងដែរ ។
នាយករដ្ឋមន្ត្រីស្តីទីអាមេនីលើកបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសចំពោះទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយរុស្ស៊ីនៅគ្រប់កម្រិត។ លោក Pashinyan បន្ថែមផងដែរថា ក្រោយពីមានការ ផ្លាស់ប្តូរអំណាចនៅថ្ងៃទី៨ ខែឧសភាឆ្នាំ ២០១៨ ទំនាក់ទំនងរវាងប្រទេសអាមេនី និងប្រទេស រុស្ស៊ីឈានដល់កម្រិតខ្ពស់មួយដែលមិនធ្លាប់មានពីមុនមក។