ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨
កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់យូអិនបង្ហាញឱ្យដឹងនៅថ្ងៃអង្គារថា ប្រតិបត្តិការ នៅកំពង់ផែ Hodeidah ប្រទេសយេម៉ែនបែកខ្ញែកក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ ។ ក្រុមហ៊ុនដឹកជញ្ជូនមិនអាចដំណើរការបាន ដោយសារផ្នែកសន្ដិសុខនៅក្នុងតំបន់ទីក្រុងដែលក្រុមHouthi កាន់កាប់មានភាពមិនប្រក្រតី។
កម្លាំងចម្រុះអារ៉ាប់ដឹកនាំដោយអារ៉ាប់កំពុងប្រយុទ្ធប្រឆាំងដើម្បីបណ្តេញចលនា Houthi ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់។ ចលនា Houthi កាន់កាប់ភាគខាងជើងនៃយេម៉ែនរួមទាំងរដ្ឋធានីសាណា និងលើកតម្កើងប្រធានាធិបតីឡើងវិញគឺលោក Abd-Rabbu Mansour Hadi ដើម្បីគ្រប់គ្រងប្រទេសវិញទាំងស្រុង។
WFP និយាយថា ខណៈពេលដែលចំនួន៧០ភាគរយនៃការនាំចូលទាំងអស់ធ្វើឡើងតាមរយៈកំពង់ផែដ៏សំខាន់របស់ Hodeidah នោះមានការធ្លាក់ចុះនៃការនាំចូលស្រូវសាលី និងការផ្គត់ផ្គង់ផ្សេងៗទៀត ហើយវាបណ្តាលឱ្យប៉ះពាល់ដល់ស្តុកស្បៀងនៅប្រទេសយេម៉ែនដែលមានមនុស្សយ៉ាងហោចណាស់ចំនួន១៤លាននាក់កំពុងប្រឈមមុខនឹងការអត់ឃ្លានក្រោយពីមានសង្គ្រាមរយៈពេលជិត៤ឆ្នាំ។
អ្នកនាំពាក្យលោក Herve Verhoosel មានប្រសាសន៍ក្នុងសន្និសីទកាសែតនៅក្នុងក្រុងហ្សឺណែវថា កម្មវិធីស្បៀងអាហារពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការថយចុះប្រតិបត្តិការជិត៥០ភាគរយនៅកំពង់ផែ Hodeidah ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ។