ក្រុមISISធ្វើការបញ្ឆោតប្រើប្រាស់អាវុធគីមីវាយប្រហារលើក្រុមឃឺដស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨

ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយាយថា ក្រុមភេរវករអ៊ីស្លាមកំពុងគ្រោងបោសសំអាតកងជីវពល ឃឺដ។ ពួកគេប្រើគ្រាប់បែកដែលមានសារធាតុគីមីនៅខេត្ត Deir ez-Zor ក្នុងប្រទេសស៊ីរី។ ក្រុមភេរវករចង់ឱ្យក្រុងដាម៉ាស់ធ្វើការវាយប្រហារតាមអាកាសថ្មីដែលដឹកនាំដោយសហរដ្ឋអាមេរិក។

កងទ័ពអ៊ីស្លាម (IS/ISIS) ចាប់ផ្តើមផលិតគ្រាប់កាំភ្លើងដែលមានសារធាតុគីមីនៅភាគខាង
កើតខេត្ត Deir ez-Zor ។ ការវាយប្រហារដោយសារធាតុគីមីដែលមានសមាជិកក្រុមភេរវករ ចំនួន១១នាក់ទទួលការបណ្តុះបណ្តាលពីបរទេស ហើយពួកគេមកប្រទេសស៊ីរីដើម្បីអនុវត្តការវាយប្រហារ។

ក្រុមសកម្មប្រយុទ្ធ IS កំពុងព្យាយាមស្វែងរកមូលដ្ឋានក្រុមកងកម្លាំងប្រជាធិប​តេយ្យស៊ីរី (SDF) ដែលគាំទ្រដោយសហរដ្ឋអាមេរិកជាគោលដៅការវាយ ប្រហារនេះ។ ក្រុមភេរវករព្យាយាមរង់ចាំមើលការវាយប្រហារតាមអាកាសដ៏ធំធ្វើឡើងដោយក្រុមចម្រុះដឹកនាំដោយអាមេរិកប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល។ ប្រទេសរុស្ស៊ីនឹងបញ្ជូនប្រព័ន្ធព្រមានគីមី ជីវសាស្រ្ត និង នុយក្លេអ៊ែរ(CBN) ទៅកាន់ទីតាំងនេះ ក៏ដូចជាអ្នកឯកទេស (CBN)រុស្ស៊ីដើម្បីតាមដានសកម្មភាពក្រុមIS ផងដែរ។

បច្ចុប្បន្ន ក្រុមភេវរករកំពុងកាន់កាប់តំបន់មួយចំនួនភាគខាងកើតប្រទេសនៅច្រាំងទន្លេលEuphrates ។ កងកម្លាំង (SDF) ធ្វើការប្រយុទ្ធប្រឆាំងអស់រយៈពេលជាច្រើនខែ ប៉ុន្តែមិនទាន់ទទួលបានការគ្រប់គ្រងដើម្បីលុបបំបាត់ពួកឧទ្ទាមទេ ថ្វីបើពួកគេគាំទ្រផ្នែកវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរពីក្រុមចម្រុះដឹកនាំដោយអាមេរិកក៏ដោយ។

ការវាយប្រហារនេះប៉ះពាល់ដល់ជនស៊ីវិលយ៉ាងធ្ងន់ធ្ងរ ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាប្រចាំរាយការណ៍អំពីជនរងគ្រោះ។ កម្លាំងចម្រុះត្រូវចោទប្រកាន់ពីបទប្រើប្រាស់គ្រាប់បែកដែលគេហាមឃាត់ក្នុងតំបន់នោះផងដែរ ពោលគឺគ្រាប់បែកមានសារធាតុផូស្វ័រពណ៌ស ដោយគេប្រើដើម្បីកំណត់ទិសដៅលើទីលំនៅក្នុងទឹកដី ដែលកាន់កាប់ដោយឧទ្ទាម IS ។

LEAVE A REPLY

Please enter your comment!
Please enter your name here