ជនភៀសខ្លួនស៊ីរីវិលត្រលប់មកវិញមានសន្ទុះកើនឡើង

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨

ដំណើរវិលត្រលប់ជនភៀសខ្លួនស៊ីរីកំពុងតែកើនឡើង។ អ្នកដំណាងពិសេស ប្រធានាធិបតីរុស្ស៊ីសម្រាប់ប្រទេសស៊ីរីលោក Alexander Lavrentyev លើកឡើងនៅថ្ងៃពុធ។ នៅរយៈពេលបីខែមុនមានមនុស្សជាច្រើនបង្ហាញការសង្ស័យអំពីគំនិតផ្តួចផ្តើមប្រទេសរុស្ស៊ីទាក់ទងនឹងការវិលត្រឡប់របស់ជនភៀសខ្លួន ប៉ុន្តែឥឡូវនេះសូម្បីតែមន្ត្រីមកពីការិយាល័យ លោកឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) យល់ស្របថា ដំណើរការនេះមានសន្ទុះជាងមុន ហើយនិន្នាការនេះមានភាពវិជ្ជមាន ។

យោងតាមប្រភពមន្ត្រី ជនភៀសខ្លួនស៊ីរីមានចំនួនច្រើនជាង២៧.០០០នាក់បានវិលត្រឡប់ មកពីប្រទេសលីបង់វិញ ហើយខណៈដែលមនុស្សចំនួន ២៤.០០០នាក់ទៅ ២៥.០០០នាក់ផ្សេង ទៀតបានត្រឡប់មកពីហ្ស៊ូដាន។ អ្នកដំណាងរុស្ស៊ីបន្តថា នេះមានន័យថារដ្ឋាភិបាល ស៊ីរីទទួលបានជោគជ័យក្នុងការបង្កើតលក្ខខណ្ឌសម្រាប់ការវិលត្រឡប់របស់ជនភៀសខ្លួន។ ទន្ទឹមនឹងនេះដែរចំនួនជនភៀសខ្លួនជាច្រើននៅតែមាននៅក្រៅប្រទេស ដោយក្នុងនោះរួម មានមនុស្សចំនួន ៣,៥ លាននាក់នៅក្នុងប្រទេសតួកគី ២,៥ លាននាក់ នៅហ្ស៊ូដាននិង១,៥ លាននាក់នៅប្រទេសលីបង់។

ក្រៅពីនេះ លោក Lavrentyev និយាយថា ប្រទេសរុស្ស៊ីបន្តកិច្ចប្រឹងប្រែងដើម្បីរៀបចំសន្និ    សិទអន្តរជាតិស្តីពីបញ្ហាជនភៀសខ្លួនស៊ីរី។ ទោះយ៉ាងណាក៏ដោយ លោកសហការយ៉ាងជិតស្និទ្ធជាមួយអង្គការអន្តរជាតិជាច្រើនរួមទាំងអង្គការ (UNHCR) ដែលពួកគេសន្យាគាំទ្រយ៉ាងពេញទំហឹងដល់លោកក្នុងការដោះស្រាយបញ្ហានេះ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here