ពួកសកម្មប្រយុទ្ធវាយប្រហារកងទ័ពស៊ីរីនៅខេត្ត Latakia សម្លាប់ទាហានចំនួន៤នាក់

0

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨

ក្រុមសកម្មប្រយុទ្ធមកពីក្រុមភេរវករ Hayat Tahrir al-Sham (ដែលគេស្គាល់ជា Jabhat al-Nusra ត្រូវហាមឃាត់ក្នុងប្រទេសរុស្ស៊ី) ធ្វើការវាយប្រហារទៅលើទីតាំងកងទ័ពរដ្ឋាភិបាលស៊ីរីនៅក្នុងខេត្ត Latakia។ ការវាយប្រហារសម្លាប់ទាហានចំនួន៤នាក់ នេះបើយោងតាមប្រភពព័ត៌មានពីប្រមុខមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សា ភាគីប៉ះទង្គិច ឧត្តមសេនីយ៍ឯក Sergei Solomatin មានប្រសាសន៍នៅថ្ងៃពុធថា អ្នកវាយប្រហារត្រូវគេកម្ចាត់។

ក្រុមចារកម្មរបស់ក្រុមភេរវករ Hayat Tahrir al-Sham ធ្វើការវាយប្រហារទីតាំងរបស់កង ទ័ពស៊ីរីនៅក្បែរតំបន់ Jubb al-Ahmar នៅខេត្ត Latakia ហើយទាហានស៊ីរីចំនួន៤ នាក់ត្រូវគេ សម្លាប់នៅក្នុងការវាយប្រហារ ប៉ុន្តែកងកម្លាំងស៊ីរីបានកម្ចាត់ពួកអ្នកវាយប្រហារចោល។

ក្នុងរយៈពេល២៤ម៉ោងកន្លងមកលំនៅរបស់ Jubb ez-Zarur នៅខេត្ត Latakia រងការបាញ់ផ្លោងចំនួនពីរដង។ ពួកសកម្មប្រយុទ្ធក៏បាញ់កាំភ្លើងនៅភាគខាងជើង និងភាគពាយ័ព្យរបស់ទីក្រុងអាឡេប៉ូ។

ទន្ទឹមនឹងនេះដែរ ក្រុមអ្នកឯកទេសរុស្ស៊ី និងអភិបាលរងក្រុងអាឡេប៉ូបានរៀបរាប់ពីមធ្យោ បាយដើម្បីបញ្ជូនជនភៀសខ្លួនទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យ Abu al-Duhur  ដើម្បីផ្តល់ឱ្យពួកគេ នូវកន្លែងស្នាក់នៅ និងជំនួយផ្នែកវេជ្ជសាស្ត្រ។ លោក Solomatin បន្ថែមថា ភាគីក៏បានយល់ ព្រមលើបញ្ជីតាំងលំនៅ ដែលនឹងត្រូវអនុវត្តក្នុងបេសកកម្មសប្បុរសធម៌ និងក៏អនុវត្តាការ កសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្ត Aleppo ឡើងវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here