ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨
ទីភ្នាក់ងារសារព័ត៌មាន SANA របស់រដ្ឋរាយការណ៍ថា នៅថ្ងៃសុក្រប្រព័ន្ធការពារដែនអាកាសស៊ីរីបាញ់ទម្លាក់គ្រាប់មីស៊ីលដែលកំណត់គោលដៅជាច្រើនលើតំបន់ Al-Kiswah (ទីប្រជុំជនក្នុងរដ្ឋធានីដាម៉ាស)។
ទីភ្នាក់ងារព័ត៌មានសាណាដកស្រង់ព័ត៌មានពីប្រភពយោធាមួយដែលមិនបញ្ចេញឈ្មោះដោយនិយាយថាប្រព័ន្ធការពារមីស៊ីលស៊ីរីធ្វើការបាញ់ទម្លាក់គ្រាប់ដែលកំណត់គោលដៅពីអមិត្ត ហើយទម្លាក់គ្រាប់ជាច្រើនទាំងនោះនៅជាយក្រុងរបស់រដ្ឋធានី។
យោងតាមប្រភពព័ត៌មានបណ្តាញទូរទស្សន៍រដ្ឋាភិបាលស៊ីរី មីស៊ីលទាំងអស់ត្រូវគេស្ទាក់ចាប់បាន។ នៅព្រឹកថ្ងៃចន្ទ ទូរទស្សន៍ Al Hadath រាយការណ៍ថា កងកម្លាំងអាកាសអ៊ីស្រាអែលវាយប្រហារទីតាំងយោធាអ៊ីរ៉ង់នៅជិតទីក្រុងដាម៉ាស។ សេវាសារព័ត៌មានរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ធ្វើការបដិសេធសុំមិនធ្វើសេចក្តីអត្ថាធិប្បាយលើរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ទាក់ទងទៅនឹងការវាយប្រហារនោះទេ។ ការវាយប្រហារចុងក្រោយលើតំបន់ Al-Kiswah ធ្វើឡើងនៅខែមេសា នៅពេលដែលក្រុម ប្រព័ន្ធការពារជាតិស៊ីរីបាញ់ទម្លាក់មីស៊ីលចំនួន១៣ គ្រាប់ ។