ប៉ូលិស៤នាក់ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកIEDនៅប្រទេសBurkina Faso

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨

មន្ត្រីប៉ូលិស៤នាក់ស្លាប់ដោយសារគ្រឿងផ្ទុះនៅលើផ្លូវមួយនៅភាគខាងកើតប្រទេស Burkina Faso ។ ការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃសុក្រកើតឡើងនៅក្នុងតំបន់ Boungou ដែលជាតំបន់មានការវាយប្រហារជាបន្តបន្ទាប់កាន់កាប់ដោយពួកសកម្មប្រយុទ្ធជីហាដ។

យោងតាមសារព័ត៌មាន AFP និយាយថា មន្រ្តីប៉ូលិសបាននាំកម្មកររ៉ែមាសទៅស្វែងរកជាមួយ។ ការវាយប្រហារស្រដៀងគ្នានេះ សម្លាប់មន្ត្រីប៉ូលិស៥នាក់នៅក្នុងតំបន់នេះកាលពីខែសីហា។

ការវាយប្រហារទាំង២នេះកើតឡើងនៅលើផ្លូវរវាង Boungou និង Fada N’Gourma នៅទីក្រុងសំខាន់មួយ នៅក្នុងតំបន់ភាគខាងកើតប្រទេស Burkina Faso ។

សមាជិកកងកម្លាំងសន្តិសុខប្រហែល៤០នាក់ត្រូវសម្លាប់នៅក្នុងការវាយប្រហារដោយសារគ្រាប់បែក IED ចាប់តាំងពីខែសីហាមកម្លេះ។

ការវាយប្រហារដោយក្រុមជីហាដនៅក្នុងប្រទេសនេះសម្លាប់មនុស្សយ៉ាងហោចណាស់២៣០នាក់ចាប់តាំងពីឆ្នាំ២០១៥មក ហើយមានភាគខាងជើង និងខាងកើតប្រទេសរងការប៉ះពាល់យ៉ាងខ្លាំង និងមានការវាយប្រហារ៣ដងនៅក្នុងរដ្ឋធានី Ouagadougou ប្រទេស Burkina Faso ៕

LEAVE A REPLY

Please enter your comment!
Please enter your name here