កងទ័ពរដ្ឋាភិបាលកម្ចាត់ក្រុមសកម្មប្រយុទ្ធISISច្រើនជាងចំនួន២៧០នាក់​នៅប្រទេសស៊ីរី

0

ប្រភពព័តមានពី​ RT ចេញផ្សាយថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨

យោងតាមប្រភពព័ត៌មានពីលោក Oleg Makarevich អ្នកនាំពាក្យបញ្ជាការក្រុមការងាររុស្ស៊ី​នៅក្នុងប្រទេសស៊ីរីមានប្រសាសន៍ថា កងទ័ពស៊ីរីកម្ចាត់ពួកសកម្មប្រយុទ្ធមានចំនួនជាង២៧០ នាក់ (អ៊ីស្លាម ISIS) អំឡុងការវាយប្រហារនៅក្នុងតំបន់ As-Suwayda ចាប់តាំងពីពាក់ កណ្តាលខែវិច្ឆិកាមក។

លោក Makarevich បន្តថា ពួកសកម្មប្រយុទ្ធមានចំនួនច្រើនជាង២៧០នាក់ត្រូវសម្លាប់ ។ លើសពីនេះនៅមានអាវុធធំៗ អាវុធគ្រាប់រំសេវ គ្រាប់មីន និងគ្រាប់ផលិតដោយបរទេសរួមទាំងមីស៊ីល១២ TOW  ត្រូវរឹបអូសបាន។

យោធាស៊ីរីនិយាយនៅថ្ងៃទី១៩ ខែវិច្ឆិកាថា តំបន់ Al-Safa Canyon ទាំងមូលមានចម្ងាយតិចជាង ១០០គីឡូម៉ែត្រពីទីក្រុងដាម៉ាសត្រូវរំដោះបានពីពួកភេរវជនក្នុងតំបន់ As-Suwayda។

ទីភ្នាក់ងារព័ត៌មាន SANA រាយការណ៍ថា តំបន់មួយដែលមានទំហំ ៣៨០គីឡូម៉ែត្រការ៉េត្រូវគេរំដោះ ហើយមេដឹកនាំIS នៅភាគខាងត្បូងស៊ីរី Abu Hajar al-Shishani ត្រូវសម្លាប់អំឡុងប្រតិបត្តិការនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here