ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨
មន្រ្តីយុទ្ធនាការរបស់គណបក្សសាធារណរដ្ឋសហរដ្ឋអាមេរិក និយាយថា គណនីអ៊ីម៉ែលរបស់ពួកគេ ត្រូវគេលួចយក មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំនេះ ត្រូវបានបែកធ្លាយ។
គណៈកម្មាធិការជាតិរបស់គណបក្សសាធារណរដ្ឋ (NRCC) បាននិយាយថា ខ្លួនជាជនរងគ្រោះនៃការលុកលុយតាមអ៊ីនធើណែត ដោយអង្គភាពមិនស្គាល់មុខ ហើយក៏បានជូនដំណឹងនេះទៅកាន់ FBI ផងដែរ។
ក្រុមមន្រ្តីគណបក្ស បាននិយាយថា គ្មានអ៊ីម៉ែលណាមួយត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ។គេហទំព័រនយោបាយ Politico បានរាយការណ៍ជាលើកដំបូងអំពីការលួចយកនេះ ថាគណនីរបស់ជំនួយការជាន់ខ្ពស់ចំនួនបួននាក់ ត្រូវគេកំណត់គោលដៅក្នុងការលួចយកនេះ។
របាយការណ៍នេះ ក៏បាននិយាយថា គណនីទាំងនោះត្រូវបានសម្របសម្រួលអស់រយៈពេលជាច្រើនខែរហូតដល់ការលុកលុយ ដែលប្រទះឃើញតាំងពីខែមេសាមកម្លេះ ដោយមន្ត្រី NRCC ផ្តល់ដំណឹងនេះគណៈកម្មាធិការនេះ។
NRCC រៀបចំយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់បេក្ខជនគណបក្សសាធារណរដ្ឋ ដែលកំពុងឈរឈ្មោះសម្រាប់សភាតំណាងរាស្ដ្រអាមេរិច ដែលជាសភាជាន់ទាប។
Politico ដោយលើកឡើងអំពីមន្ត្រីគណបក្សជាន់ខ្ពស់ ដែលបានថ្លែងថា NRCC រក្សាព័ត៌មានលម្អិតអំពីការលួចយកនេះ ត្រូវបានលាក់ថ្នាក់ដឹកនាំគណបក្សខ្លួន ហើយក៏បាននិយាយទៀតថា ខ្លួនបារម្ភថានឹងធ្វើឱ្យពិបាកស្វែងរកអ្នកទោសផងដែរ។