ទីក្រុងកាបុលត្រៀមខ្លួនក្នុងការជជែកជាមួយពួកក្រុមតាលីបង់ដោយពុំមានល័ក្ខខ័ណ្ឌ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨

មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់និយាយនៅលើវេទិកាសន្និសីទសន្ដិភាពអាហ្វហ្គានីស្ថាននៅទីក្រុងម៉ូស្គូថា ប្រទេសអាហ្វហ្គានីស្ថានត្រៀមខ្លួនចរចាសន្តិភាពជាមួយពួកតាលីបង់ ដោយគ្មានលក្ខខណ្ឌណាមួយរួមទាំងលើការពិភាក្សាក្នុងការព្រាងរដ្ឋធម្មនុញ្ញថ្មី។

លោក Ehsan Taheri អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិភាពជាន់ខ្ពស់របស់ប្រទេស មានប្រសាសន៍​ប្រាប់បណ្តាញ RIA Novosti នៅក្នុងបទសម្ភាសន៍មួយថា​រដ្ឋាភិបាលអាហ្វហ្គានីស្ថាន​នឹងមិនកំណត់លក្ខខណ្ឌមុនសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយពួកតាលីបង់នោះទេ។ ពីមុនទីក្រុងកាប៊ុលទាមទារឱ្យមានចលនាបះបោរ​ដាក់អាវុធរបស់ខ្លួន​ និងគោរពរដ្ឋ ធម្មនុញ្ញ​​ ប៉ុន្តែប្រការនេះមិនមែនជារឿងក្តីនោះទេ។

សព្វថ្ងៃនេះ រដ្ឋាភិបាលនិងក្រុមប្រឹក្សាសន្តិភាពជាន់ខ្ពស់ប្រកាសថា ពុំមានតម្រូវការជាមុន សម្រាប់ការចាប់ផ្តើមនៃកិច្ចចរចានោះទេ។ ការបង្កើតឡើងក្នុងឆ្នាំ២០១០ ដោយលោក Hamid Karzai  HPC ជាស្ថាប័នទទួលបន្ទុក ចរចាសន្តិភាពជាមួយពួកតាលីបង់។

 ការចរចារសន្តិភាពដែលរង់ចាំយូរមកហើយអាចនឹងចាប់ផ្តើមនៅឆ្នាំនេះ ឬឆ្នាំក្រោយ។ យោងតាមប្រភពព័ត៌មានពីមន្ត្រី បំណងប្រាថ្នាកើនឡើងកាន់តែខ្លាំងក្នុងចំណោមមេបញ្ជាការ តាលីបង់ដើម្បីចូលរួមក្នុងកិច្ចចរចានេះដោយគ្មានអន្តរការី។

LEAVE A REPLY

Please enter your comment!
Please enter your name here