សហរដ្ឋអាមេរិកបើកការទូតឡើងវិញនៅប្រទេសសូម៉ាលីបន្ទាប់ពីអវត្តមានអស់រយៈពេល២៨ឆ្នាំ

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨

សហរដ្ឋអាមេរិកបង្កើតវត្តមានការទូតជាលើកដំបូងរបស់ខ្លួនឡើងវិញ នៅក្នុងប្រទេសសូម៉ាលី បន្ទាប់ពីអវត្តមានអស់រយៈពេល២៨នាំមកហើយ។ នាយកដ្ឋានរដ្ឋនិយាយថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឆ្លុះបញ្ចាំងពីវឌ្ឍនភាពរបស់ប្រទេសអាហ្វ្រិកខាងកើត។

ឯកអគ្គរដ្ឋទូត Donald Yamamoto កំពុងដឹកនាំស្ថានទូត នៅទីក្រុងម៉ូហ្គាឌីស្យូ ដែលពីមុនមានមូលដ្ឋាន នៅណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ សហរដ្ឋអាមេរិក បានបិទស្ថានទូតរបស់ខ្លួន នៅសូម៉ាលី កាលពីខែមករា ឆ្នាំ១៩៩១ ចំពេលមានការប្រយុទ្ធគ្នារវាងក្រុមបះបោរ និងរដ្ឋាភិបាល ហើយត្រូវជម្លៀសអគ្គរដ្ឋទូត និងបុគ្គលិករបស់ខ្លួនចេញផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Heather Nauert និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ឆ្លុះបញ្ចាំងពីវឌ្ឍនភាពរបស់ប្រទេសសូម៉ាលី ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនិងជាជំហានមួយទៀតឆ្ពោះទៅមុខ ក្នុងការធ្វើឱ្យមានការផ្លាស់ប្ដូរជាផ្លូវការរបស់អាមេរិក នៅក្នុងទីក្រុងម៉ូហ្គាឌីស្យូ ចាប់តាំងពីការទទួលស្គាល់រដ្ឋាភិបាលសហព័ន្ធសូម៉ាលី កាលពីឆ្នាំ២០១៣មក។

លោកស្រីបានបន្ថែមថា ការវិលត្រឡប់របស់យើងនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកដើម្បីជំរុញស្ថិរភាពលទ្ធិប្រជាធិបតេយ្យ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ផលប្រយោជន៍របស់ប្រទេសទាំង២ផងដែរ។ សន្តិសុខថ្មីៗ បានប្រសើរឡើង នៅរដ្ឋធានីម៉ូហ្គាឌីស៊ូ ទោះបីជាពួកឧទ្ទាមអាល់សាបាប នៅតែគំរាមកំហែងក៏ដោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here