ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨
ប្រទេសអ៊ីស្រាអែលស្នើឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មបន្ថែមលើក្រុម Hezbollah ដើម្បីឆ្លើយតបនឹងការរកឃើញផ្លូវរូងក្រោមដីដែលលាតសន្ធឹងពីភាគខាងត្បូងបន់ Lebanon ទៅភាគខាងជើងអ៊ីស្រាអែល។ នៅសប្តាហ៍នេះ ប្រទេសអ៊ីស្រាអែលចាប់ផ្តើមធ្វើប្រតិបត្តិការ បើកចំហមួយដើម្បីបំផ្លាញផ្លូវរូងក្រោមដីដែលបង្កើតឡើងដោយក្រុម Hezbollah ដែលមានបំណងជ្រៀតចូលប្រទេសអ៊ីស្រាអែល។
តាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់ នាយករដ្ឋមន្រ្តី Benjamin Netanyahu មានប្រសាសន៍ថា ប្រទេសអ៊ីស្រាអែលគ្រោងនឹង ទាមទារលើការឆ្លើយតបពីសហគមន៍អន្តរជាតិនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមួយ។ នៅចុងបញ្ចប់នៃប្រតិបតិ្តការរុះរើរ ផ្លូវរូងក្រោមដីនឹងលែងមាន ប្រសិទ្ធភាពទៀតហើយ។
លោក Netanyahu ធ្វើដំណើរទៅកាន់តំបន់ប្រតិបត្តិការជាមួយអ្នកការទូតមួយក្រុមអ្នកការទូត នៅថ្ងៃព្រហស្បតិ៍។ លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា លោកប្រាប់ឯកអគ្គរដ្ឋទូតថា ពួកគេគួរតែថ្កោលទោសលើការឈ្លានពានរបស់ក្រុម Hezbollah និងHamas ហើយថែមទាំង បង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងសកម្មភាពទាំងនោះផងដែរ។ ក្រុមយោធានិយាយថា ពួកគេរកឃើញផ្លូវរូងក្រោមដីមួយដែលគេជីកពីផ្ទះមួយនៅក្នុងតំបន់ Kfar Kila ភាគខាងត្បូង សារធារណរដ្ឋ Lebanon ឆ្លងកាត់ទឹកដីអ៊ីស្រាអែល។
Nabih Berri ប្រធានសភារបស់រដ្ឋ Lebanon មានប្រសាសន៍នៅថ្ងៃមុនថា ប្រទេសអ៊ីស្រាអែលមិនបានបង្ហាញភស្តុតាងដើម្បីបង្ហាញពីការអះអាងរបស់ខ្លួនថា “ផ្លូវរូងក្រោមដីជាផ្លូវវាយប្រហារត្រូវគេកសាងឡើងឆ្លង កាត់ព្រំដែនប្រទេសនោះទេ។
