សហរដ្ឋអាមេរិកបញ្ជូនកងនាវាចរទៅតំបន់ភាគខាងកើតប្រទេសរុស្ស៊ីសម្រាប់ត្រៀមខ្លួនចូលសមុទ្រខ្មៅ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨

នាវាពិឃាតអាមេរិកធ្វើដំណើរតាមបណ្តោយឆ្នេរសមុទ្ររុស្ស៊ីក្បែរមូលដ្ឋានកងនាវាចរប៉ាស៊ីហ្វិកនៅមូលដ្ឋាន Vladivostok ជាដំណើរបាញ់ប្រហារលើកដំបូងចាប់តាំងពីមានសង្គ្រាម​ត្រជាក់។ នាវាអាម៉េរិកមួយទៀតនឹងមានវត្តមាននៅសមុទ្រខ្មៅនាពេលឆាប់ៗនេះ ចំពេលមានភាពតានតឹងរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។

នាវា USS MCCampbell (DDG-85) ធ្វើដំណើរចូលតំបន់ឆ្នេរសមុទ្រ Peter’s Great Bay ដើម្បីប្រឈមនឹងការទាមទារដែនសមុទ្ររបស់រុស្ស៊ី និងលើកកម្ពស់សិទិ្ធសេរីភាព និងការប្រើ ប្រាស់ដែនសមុទ្រស្របច្បាប់របស់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតដែលសមនឹង ទទួលបាន យោងតាមប្រភពព័ត៌មានពីលោក Rachel McMarr អ្នកនាំពាក្យសម្រាប់​កង​នាវាចរ​អាមេរិកប៉ាស៊ីហ្វិកមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយ។

កងនាវាចរសហរដ្ឋអាមេរិកហៅឧបទ្ទវហេតុបែបនេះថា សេរីភាពនៃការធ្វើប្រតិបត្តិការ​ទាមទារ(FONOP) ។ ពេលវេលាចុងក្រោយដែលប្រតិបត្តិការ FONOP ធ្វើឡើងនៅក្នុង​តំបន់នេះគឺនៅឆ្នាំ១៩៨៧ នៅពេលដែលមានភាពតានតឹងនៅសង្រ្គាមត្រជាក់​ជាមួយ​សហភាពសូវៀត។

លោក McMarr ថ្លែងថា ប្រតិបត្តិការទាំងនេះបង្ហាញថា សហរដ្ឋអាមេរិកនឹងធ្វើដំណើរ ហោះហើរ និងធ្វើប្រតិបត្តិការនៅកន្លែងណាដែលច្បាប់អន្តរជាតិអនុញ្ញាត។ នោះគឺជាការពិតប្រតិបត្តិការទាំងនោះធ្វើឡើងនៅក្នុងសមុទ្រជប៉ុនដូចជានៅកន្លែងផ្សេងទៀតនៅជុំវិញពិភពលោក។

Peter the Great Bay ត្រូវគេដាក់ឈ្មោះតាមព្រះចៅអធិរាជទីមួយនៃប្រទេសរុស្ស៊ី ហើយទីនោះមានចំនុចជាមួយមូលដ្ឋានទ័ពរបស់កងនាវាចរមហាសមុទ្រប៉ាស៊ីហ្វិក របស់ប្រទេសរុស្ស៊ី។ វត្តមានរបស់នាវាពិឃាដរបស់សហរដ្ឋអាមេរិកនៅតំបន់នោះ គឺអាចប្រៀបធៀបទៅនឹងយន្ដហោះចម្បាំងរបស់ប្រទេសរុស្ស៊ីនៅរដ្ឋ San Diego, California ឬ Pearl Harbor, Hawaii ។

LEAVE A REPLY

Please enter your comment!
Please enter your name here