មនុស្សចំនួន៤នាក់ស្លាប់ក្នុងហេតុការផ្ទុះរថយន្តនៅជិតស្នងការប៉ូលិសក្នុងប្រទេសអ៊ីរ៉ង់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨

រថយន្តបំផ្ទុះគ្រាប់បែកមួយគ្រឿងនៅក្បែរស្នងការប៉ូលិសនៅទីក្រុង កំពង់ផែ Chabahar របស់ប្រទេសអ៊ីរ៉ង់ ដែលសម្លាប់មនុស្សចំនួន៤នាក់​ និងធ្វើឱ្យមនុស្ស​ជាច្រើនរងរបួស។ ក្រុមឧទ្ទាម Al-Nusra ដែលមានទំនាក់ទំនងជាមួយក្រុមសកម្ម​ប្រយុទ្ធ​អះអាងទទួលខុសត្រូវចំពោះការផ្ទុះអត្ដឃាតនេះ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់រាយការណ៍ថា អ្នកវាយប្រហារកំពុងដឹកគ្រឿងផ្ទុះនៅក្នុងរថយន្ត​ដឹកទំនិញរបស់ក្រុមហ៊ុននីសាន់ហើយរៀបចំផែនការបំផ្ទុះលើប៉ូលិស។ ទោះជាយ៉ាងណា ក្រោយពីគាត់ត្រូវគេបញ្ឈប់នៅឯទីស្នាក់ការប៉ូលិស គាត់ក៏បានបំផ្ទុះខ្លួនឯង។

អភិបាលខេត្ត Sistan និងខេត្ត Baluchestan ប្រាប់ បណ្តាញព័ត៌មានក្នុងតំបន់ Tasnim ថាចំនួនអ្នកស្លាប់ក្នុងការបំផ្ទុះនេះកើនដល់ ៤​នាក់ខណៈដែលមនុស្សជាច្រើន​ទៀតរងរបួស។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា ស្ត្រីនិងកុមារស្ថិតក្នុងចំណោមអ្នករងរបួស។

Ansar Al-Furqan ដែលជាក្រុមសកម្មប្រយុទ្ធស៊ុននីដែលទំនាក់ទំនងទៅនឹងក្រុមភេរវក Al-Nusra ត្រូវគេរាយការណ៍ថា ពួកគេអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Javad Zarif វាយប្រហារទៅលើក្រុមភេរវករ​ដែលគាំទ្រដោយ​បរទេសដោយមានប្រសាសន៍ថា Tehran នឹងនាំភេរវករ​ និងចៅហ្វាយរបស់ខ្លួន​ទៅរក​យុត្តិធម៌។

LEAVE A REPLY

Please enter your comment!
Please enter your name here