ប៉ូលិសចាប់ខ្លួនបុរស៣នាក់សង្ស័យពីបទភេរវកម្មនៅចក្រភពអង់គ្លេស

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨

ប៉ូលិសស៊ើបអង្កេតសកម្មភាពស្តាំនិយម នៅចក្រភពអង់គ្លេសចាប់ខ្លួនបុរស៣នាក់សង្ស័យពីបទភេរវកម្ម។អ្នកដែលត្រូវចាប់ខ្លួនវ័យ១៧ឆ្នាំ មកពីទីក្រុងឡុងដ៏ ហើយបរុសវ័យ ២១ឆ្នាំ មកពីទីក្រុងបាត និងម្នាក់ទៀតវ័យ១៨ឆ្នាំ មកពីទីក្រុងPortsmouth ។

BBC បានយល់ថា ការស៊ើបអង្កេតទាក់ទងនឹងសកម្មភាព ដែលត្រូវបានចោទប្រកាន់ ដោយក្រុមណាហ្ស៊ីថ្មី ហៅថាកងកម្លាំង Sonnenkrieg ។ក្រុមមន្ត្រីបាននិយាយថា ការស្វែងរកកំពុងបន្តស្វែងរកទីតាំង៤ នៅទីក្រុងបាត, ទីក្រុងឡុងដ៏, ទីក្រុងPortsmouth និងទីក្រុង Leeds ។

ប៉ូលិសនិយាយថា ការចាប់ខ្លួននេះធ្វើឡើងដោយក្រុមមន្រ្តីអង្គភាពប្រឆាំងអំពើភេរវកម្មនៅប៉ែកខាងកើតជាផ្នែកមួយ នៃប្រតិបត្តិការគ្រោងទុក។បុរសទាំង៣នាក់កំពុងត្រូវគេសាកសួរនៅប៉ុស្តិ៍ប៉ូលិសទីក្រុងឡុងដ៍ និងទីក្រុងបាត។

បរុសវ័យ២១ឆ្នាំរូបនេះ ត្រូវបានគេចាប់ខ្លួនដោយសង្ស័យថា មានសម្ភារៈមានប្រយោជន៍ ចំពោះនរណាម្នាក់ដែលរៀបចំអំពើភេវរកម្ម និងឃុបឃិតដើម្បីជម្រុញការរើសអើងពូជសាសន៍ ឬសាសនា។

បរុសវ័យ១៧ឆ្នាំរូបនេះ ត្រូវចាប់ខ្លួនពីបទសង្ស័យថា បានលើកទឹកចិត្តអំពើភេរវកម្មការផ្សព្វផ្សាយការបោះពុម្ពផ្សាយភេរវកម្ម និងការផ្សំគំនិត ដើម្បីជម្រុញការរើសអើងពូជសាសន៍ ឬសាសនា។ រីឯបុរសវ័យ១៨ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនដោយសង្ស័យថា បញ្ចុះបញ្ជូលអំពើភេរវកម្ម និងការផ្សព្វផ្សាយព័ត៌មានភេរវកម្មផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here