អ្នកការទូតអាមេរិករំលងសំណួរអំពីគម្រោងមីស៊ីលដែលអាចបំពានលើសន្ធិសញ្ញា INF

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨

នៅថ្ងៃព្រហស្បតិ៍ អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិកមួយរូបមិនបានផ្តល់ចម្លើយដោយផ្ទាល់ទាក់ទងទៅនឹងសំណួរថា តើប្រទេសរបស់លោកស្រីចាប់ផ្តើមគម្រោងបង្កើតមីស៊ីលជឿនលក់ ហើយវាអាចបំពានលើសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ឬទេ?

ក្នុងសន្និសីទតាមរយៈការជជែកតាមទូរស័ព្ទជាមួយអ្នកយកព័ត៌មានស្តីពី ក្រុងវ៉ាស៊ីនតោនអាចដកខ្លួនពីសន្ធិសញ្ញា INF ដោយធ្វើការចោទប្រកាន់ថា មានការបំពានពីប្រទេសរុស្ស៊ីនោះ  រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងសន្តិសុខអន្តរជាតិ លោកស្រី Andrea Thompson ត្រូវគេស្នើរសុំឱ្យធ្វើអត្ថាធិប្បាយស្តីទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton ធ្វើឱ្យបែកធ្លាយលិខិត។ ឯកសារនោះបង្ហាញថាសហរដ្ឋអាមេរិកចង់អភិវឌ្ឍន៍ និងដាក់ពង្រាយមីស៊ីលនៅលើដីឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

លោកស្រីមានប្រសាសន៍ថា ការផ្អាកជាផ្លូវការតាមផ្លូវច្បាប់សម្រាប់លោកស្រីមានន័យថា លោកស្រីមិនអនុវត្តកាតព្វកិច្ចសន្ធិសញ្ញានោះទេ។ ដូច្នេះសន្ធិសញ្ញានេះនៅមានសុពលភាពតែក្នុងអំឡុងពេលនៃការព្យួររយៈពេល ៦០ ថ្ងៃ ។

ជាថ្មីម្តងទៀត នៅពេលបង្កើតជំហានបន្ទាប់នោះ លោកស្រីនឹងពុំមានកាតព្វកិច្ចអ្វីត្រូវពន្យាសន្ធិសញ្ញាទៀតទេ ដូច្នេះលោកស្រីនឹងអាចបន្តកិច្ចខិតខំប្រឹងប្រែង។ ជំហានបន្ទាប់ស្តីពីការផ្តល់មូលនិធិដល់ការកសាង និងការដាក់ពង្រាយប្រព័ន្ធទាំងនោះ លោកស្រីនឹងអនុវត្តជាមួយដៃគូរ DoD  របស់លោកស្រី។ ប៉ុន្តែលោកស្រីមានជំនឿ និងទំនុកចិត្តថា ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារសន្តិសុខ​​ និងភាពចម្រុងចម្រើន។ លោកស្រីនៅតែបញ្ជាក់ជាថ្មីម្តងទៀតថា នៅពេលនេះលោកស្រីនៅតែប្រកាន់ខ្ជាប់នូវបទបញ្ជារបស់សន្ធិសញ្ញា ។

LEAVE A REPLY

Please enter your comment!
Please enter your name here