ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧
រដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់លោក Heiko Maas ស្នើសុំឱ្យមានការបន្ថែមបេសកកម្មត្រួតពិនិត្យពិសេស (SMM) នៅប្រទេសអ៊ុយក្រែន និងអង្គការសម្រាប់សន្តិសុខ និងសហប្រតិបត្តិការនៅទ្វីបអឺរ៉ុប (OSCE) ដើម្បីធ្វើការលើបញ្ហាដែលកើតឡើងនៅសមុទ្រ Azov ។
លោក Maas លើកឡើងពីសំណើរនេះ ក្នុងអំឡុងពេលមានកិច្ចចរចាទ្វេភាគីជាមួយសមភាគីរុស្ស៊ីលោក Sergei Lavrov និងលោក Pavel Klimkin របស់ប្រទេសអ៊ុយក្រែននៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស OSCE នៅក្រុង Milan ក្នុងប្រទេសអ៊ីតាលី។ ការិយាល័យកិច្ចការបរទេសរបស់សហព័ន្ធដកស្រង់សម្តីរបស់រដ្ឋមន្រ្តីថា អង្គភាព OSCE អាចដើរតួយ៉ាងសំខាន់នៅក្នុងការឃ្លាំមើលបញ្ហា [នៅសមុទ្រ Azov ] ។
រដ្ឋមន្ត្រីរូបនេះប្រាប់ទីភ្នាក់ងារព័ត៌មាន DPA ថា លោកគិតថា ភាគីប្រទេសអ៊ុយក្រែននឹងពិចារណាលើហេតុផលនេះ។ ផ្ទុយទៅវិញភាគីរុស្ស៊ីពិតជាគួរឱ្យមានការសង្ស័យខ្លាំងណាស់ ។ សមុទ្រ Azov ត្រូវប្រទេសរុស្ស៊ី និងអ៊ុយក្រែនបែងចែកទាំងស្រុងនោះ ទទួលបានការយកចិត្តទុកដាក់ពីអន្តរជាតិ ក្រោយពីមានឧប្បត្តិហេតុនៅថ្ងៃទី ២៥ ខែវិច្ឆិកា ដោយប្រទេសរុស្ស៊ីចាប់នាវាចម្បាំងអ៊ុយក្រែនដែលបំពានលើព្រំដែនរបស់ខ្លួន។
