មនុស្ស២នាក់ស្លាប់និង៩នាក់ទៀតរងរបួសក្នុងការបាញ់សម្លាប់នៅពិព័រណ៍បុណ្យណូអែលទីក្រុង Strasbourg

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨

មនុស្ស២នាក់ត្រូវសម្លាប់ និង៩នាក់​រងរបួសនៅពេលដែលខ្មាន់កាំភ្លើងបើកការបាញ់ប្រហារនៅឯពិព័រណ៍បុណ្យណូអែលនៅទីក្រុង Strasbourg ក្នុងប្រទេសបារាំងនៅល្ងាចថ្ងៃអង្គារ។ បច្ចុប្បន្ននេះ តំបន់នោះត្រូវនគរបាលព័ទ្ធជុំវិញ។

ទន្ទឹមនឹងនេះដែរ ស្ថានីយវិទ្យុ Info France ផ្សាយថាមន្ទីរពេទ្យក្នុងស្រុកកំពុងធ្វើបែបបទលើករណីនេះដែលអាចទៅជាករណីការវាយប្រហារភេរវកម្ម។

យោងតាមប្រភពនាយកដ្ឋានប៉ូលិសទីក្រុងបញ្ជាក់ឱ្យដឹងថា អ្នកបាញ់ប្រហារ​រត់ចេញពីកន្លែង​កើតហេតុ។ ទោះជាយ៉ាងណាអត្តសញ្ញាណរបស់គាត់ត្រូវគេបង្កើតឡើង​ ​ហើយការស្វែងរក​អ្នកបាញ់កំពុងដំណើរការ។ ពិព័រណ៍បុណ្យណូអែលនៅ​ទីក្រុង Strasbourg គឺជាផ្នែកមួយ​នៃការពេញនិយមបំផុតនៅទ្វីបអឺរ៉ុប និងមានមនុស្សទៅទស្សនាប្រហែលពីរលាន លាននាក់​ជារៀងរាល់ឆ្នាំ។

LEAVE A REPLY

Please enter your comment!
Please enter your name here