ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨
លោក Mikhail Mizintsev ប្រធានមជ្ឈមណ្ឌលការពារជាតិរុស្ស៊ីមានប្រសាសន៍នៅថ្ងៃអង្គារថា មនុស្សមានចំនួនច្រើនជាង១.៤០០ នៅប្រទេសស៊ីរីត្រូវដោះលែងពីក្រុមភេរវករអ៊ីស្លាមដែលត្រូវហាមឃាត់នៅក្នុងប្រទេសរុស្ស៊ីនៅពេលកម្លាំងរុស្ស៊ីចូលរួមក្នុងការប្រយុទ្ធគ្នា។
នៅឆ្នាំមុននៅថ្ងៃដដែលកងកម្លាំងប្រដាប់អាវុធរុស្ស៊ីបញ្ចប់ប្រតិបត្តិការរបស់ខ្លួនដោយជោគជ័យក្នុងការកម្ចាត់ក្រុមភេរវកម្មនៅសាធារណរដ្ឋអារ៉ាប់រួមទាំងយុទ្ធជនអ៊ីស្លាមរាប់ពាន់នាក់។ មានតែក្រុមតូចៗមួយចំនួនដែលគាំទ្រដោយអាមេរិកប៉ុណ្ណោះដែលរស់រានមានជីវិតនៅតំបន់ Trans-Euphrates និងនៅជិត Al-Tanf ។ ក្រុមភេរវជន Jabhat al-Nusra ដែលនៅសេសសល់ក្នុងប្រទេសរុស្ស៊ីត្រូវគេរារាំងក្នុងខេត្ត Idlib ។
លោក Mizintsev ថ្លែងនៅក្នុងកិច្ចប្រជុំរួមគ្នាមួយស្តីពីការសម្របសម្រួលអន្តររដ្ឋបាលរបស់ទីស្នាក់ការកណ្តាលរបស់ប្រទេសរុស្ស៊ី និងស៊ីរីសម្រាប់ការវិលត្រឡប់របស់ជនភៀសខ្លួនថាមានមនុស្សសរុបទាំងអស់១.៤១១នាក់ ត្រូវគេរំដោះក្នុងប្រតិបត្តិការជាមួយកងទ័ពរដ្ឋាភិបាលស៊ីរីហើយកងជីវពលកាន់កាប់ទឹកដី ៩៦,៥ ភាគរយលើទឹកដីរបស់ប្រទេសនេះ។
លោកក៏ធ្វើការបញ្ជាក់ផងដែរថា ការបញ្ចប់ប្រតិបត្តិការនេះធ្វើឱ្យមានលទ្ធភាពកាត់បន្ថយ កម្លាំងទ័ពអាកាសរុស្ស៊ីក្នុងប្រទេសស៊ីរី ហើយសន្តិភាពក៏ចាប់ផ្តើមឡើងវិញនៅទីនោះ។ លោក Mizintsev សង្កត់ធ្ងន់ថា យោងតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ២.២៥៤នាក់ ដែលអំពាវនាវឱ្យមានដំណោះស្រាយនយោបាយនៅក្នុងប្រទេសស៊ីរីគណៈកម្មាធិរដ្ឋធម្មនុញ្ញដែលមានការចូលរួមពីគណបក្សប្រឆាំង និងតំណាងរបស់សង្គមស៊ីវិលពហុជាតិទាំងមូលកំពុងត្រូវបានគេបង្កើតឡើង ។