ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨
ប៉ូលិសអ៊ីស្រាអែលបាញ់សម្លាប់អ្នកបើកបរម្នាក់របស់ប៉ាឡេស្ទីន ដោយពួកគេនិយាយថា បុរសម្នាក់នោះព្យាយាមបើករថយន្តបុករថយន្តរបស់ក្រុមមន្រ្តីមួយនៅតំបន់ West Bank នៅថ្ងៃអង្គារ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបញ្ជាក់ពីការស្លាប់របស់បុរសនេះប៉ុន្តែពុំបានការផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីហេតុការណ៍ដែលកើតឡើងនៅជិតទីក្រុង Hebron នោះទេ។
ជនសង្ស័យប៉ាឡេស្ទីនម្នាក់បើកឡានរថយន្តរបស់កម្លាំងសន្តិសុខមួយ ហើយពួកគេព្យាយាមបើកបរសំដៅទៅរកក្រុមមន្រ្តីប៉ូលិសព្រំដែនដែលកំពុងការពារតំបន់នេះ។ ក្រុមមន្រ្តីប៉ូលិសព្រំដែនឆ្លើយតបទៅនឹងការគំរាមកំហែងនៅកន្លែងកើតហេតុ និងបាញ់ប្រហារលើរថយន្តនោះ។
ក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយនៅតំបន់ West Bank ប៉ូលិសនិយាយថា ពួកគេចាប់ខ្លួន អ្នកបើកបរជនជាតិប៉ាឡេស្ទីនទី២ ដោយពួកគេសង្ស័យថា បុរសម្នាក់នោះព្យាយាមរត់សំដៅ លើកងទ័ព។ នៅថ្ងៃអាទិត្យ ជនប្រដាប់អាវុធប៉ាឡេស្ទីនម្នាក់បាញ់ឱ្យអ៊ីស្រាអែលរងរបួស ចំនួន ៦ នាក់ក្នុងការបាញ់ប្រហារនៅចំណតឡានក្រុងក្បែរលំនៅរបស់ជនជាតិយូដាក្នុងតំបន់ West Bank ។
កងទ័ពអ៊ីស្រាអែលធ្វើការស្រាវជ្រាវ និងវាយឆ្មក់នៅតាមទីប្រជុំជន និងភូមិប៉ាឡេស្ទីននៅក្នុង ប៉ុន្មានថ្ងៃថ្មីៗនេះរួមទាំងនៅតាមការិយាល័យរបស់ទីភ្នាក់ងារព័ត៌មាន Wafa ជាផ្លូវការនៅក្នុង តំបន់ Ramallah ។ ការប៉ះទង្គិចគ្នាផ្ទុះឡើងនៅក្នុងតំបន់មួយចំនួនរវាងពួកប៉ាឡេស្ទីនដោយពួកគេគប់ដុំថ្ម ហើយចំណែកឯទាហានអ៊ីស្រាអែលបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។
កិច្ចពិភាក្សាសន្តិភាពរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីនបែកបាក់នៅក្នុងឆ្នាំ២០១៤។ ប្រជាជនប៉ាឡេស្ទីនសង្ឃឹមថា នឹងបង្កើតរដ្ឋឯករាជ្យមួយនៅតំបន់ West Bank ភាគខាងកើតក្រុងយេរូសាឡឹម និងហ្គាហ្សាស្ទ្រី (ជាទឹកទឹកដីដែលអ៊ីស្រាអែលចាប់យកនៅ ក្នុងសង្គ្រាមបូព៌ាឆ្នាំ១៩៦៧) ។