ប៉ូលិសពីរនាក់រងរបួសពីការវាយប្រហារនៅភាគខាងត្បូងប្រទេសរុស្ស៊ី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨

មន្ត្រីប៉ូលិសរុស្ស៊ីចំនួនពីរនាក់រងរបួសដោយសារការផ្ទុះគ្រាប់បែក ខណៈពេលដែលពួកគេ ព្យាយាមឃុំឃាំងជនសង្ស័យជាភេរវករនៅសាធារណរដ្ឋ Ingushetia ។ ជនល្មើសចំនួនពីរនាក់ត្រូវគេសម្លាប់ដោយដុតភ្លើង។

ប្រភពមួយប្រាប់សារព័ត៌មាន TASS ថា​ គេបញ្ចូនប៉ូលិសទៅកាន់មន្ទីរពេទ្យ ដោយសារពួកគេមានស្នាមរបួសជាច្រើននៅលើដៃនិងជើង។ ពួកគេនៅដឹងខ្លួន។ ស្ថានភាពរបស់ពួកគេមានកម្រិតធ្ងន់មធ្យម មិនធ្ងន់ធ្ងរខ្លាំងនោះទេ។ ប៉ូលិស Ingushetia បញ្ជាក់ថា ទាហានចំនួនពីរនាក់របស់ខ្លួនរងរបួសនៅខាងក្រៅផ្សារទំនើបមួយក្នុងទីក្រុង Nazran នៅថ្ងៃពុធ។

មន្រ្តីប៉ូលិសព្យាយាមឃុំឃាំងបុរសចំនួនពីរនាក់ដែលប្រឆាំងនឹងការចាប់ខ្លួន និងគប់គ្រាប់​បែកលើពួកគេ។ ប៉ូលិសនិយាយថា​ ជនសង្ស័យទាំងពីរនាក់ត្រូវប៉ូលិសបាញ់សម្លាប់ នៅពេល ប៉ូលិសធ្វើ​ការ​បាញ់តបតលើជនរងគ្រោះ។ ប្រភពមួយផ្សេងទៀតប្រាប់ភ្នាក់ងារ Tass ថា ជនល្មើសត្រូវគេកំណត់អត្តសញ្ញាណ។ គាត់មិនបង្ហាញឈ្មោះ​របស់ពួកគេទេ ប៉ុន្តែនិយាយថា ពួកគេគឺជាអ្នករស់នៅស្រុក Ingushetia។

LEAVE A REPLY

Please enter your comment!
Please enter your name here