ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨
សហរដ្ឋអាមេរិកព្រួយបារម្ភថា សកម្មភាពយោធាឯកតោភាគីប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនអាចបង្កបង្កើនមូលដ្ឋានរឹងមាំក្នុងប្រទេសស៊ីរី ដោយអះអាងថា ពួកឃឺដមានសារៈសំខាន់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងអ៊ីស្លាម ខណៈដែលប្រទេសតួកគីប្តេជ្ញាចិត្តលុបបំបាត់ភេរវករដែលបំបែករដ្ឋ។
ទោះបីជាការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករឥស្លាម ISIS/ISIL មានភាពខ្លាំងក្លាក្នុងដំណើរផ្សះផ្សារជាបន្តបន្ទាប់ក្នុងប្រទេសស៊ីរីក៏ដោយ ក៏សហរដ្ឋអាមេរិកបញ្ជាក់ម្តងហើយម្តងទៀតនូវគោលបំណងរបស់ខ្លួនក្នុងការបន្តនៅក្នុងប្រទេសនោះ ដោយសន្យាថានឹងបន្តគាំទ្រកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដើម្បីប្រឆាំងនឹងលោក Bashar Assad និងឥទ្ធិពលប្រទេសអ៊ីរ៉ង់លើក្រុមឃឺដក្នុងការគ្រប់គ្រងប្រទេសស៊ីរី។
វត្តមានទីប្រឹក្សាយោធាអាមេរិកចំនួន២.០០០នាក់នៅក្នុងប្រទេសនេះមិនត្រឹមតែធ្វើឱ្យក្រុងដាម៉ាសខឹងនោះទេ ប៉ុន្តែថែំទាំងធ្វើឱ្យទីក្រុងអង់ការ៉ាប្រឈមមុខដោយផ្ទាល់ជាមួយសម្ព័ន្ធមិត្តណាតូផងដែរ ជាពិសេសក្រោយពីអ្នកប្រយុទ្ធដែលគាំទ្រសហរដ្ឋអាមេរិកព្យាយាមបង្កើតរចនាសម្ព័ន្ធរដ្ឋាភិបាលស្របគ្នា។
ដើម្បីកម្ចាត់ក្រុមបណ្តាញភេរវករនៅភាគខាងកើតទន្លេអឺប្រាត ដែលកងកម្លាំងឃឺដគ្រប់គ្រងក្នុងប្រទេសស៊ីរី ទីក្រុងវ៉ាស៊ីនតោនចង់ការពារចំណាប់អារម្មណ៍របស់ខ្លួននៅតំបន់នោះ ហើយព្រមានទីក្រុងអង់ការ៉ាមិនឱ្យធ្វើយុទ្ធនាការយោធាឯកតោភាគីដែលអាចធ្វើឱ្យមានក្តីអន្តរាយដល់ទាហានអាមេរិកដែលទើបតែបង្កើតស្ថានីយឃ្លាំមើលតាមបណ្តោយព្រំដែនប្រទេសតួកគី និងស៊ីរី។ មន្ទីរបញ្ចកោណសង្កត់ធ្ងន់ថា ក្រុមឃឺដនៅតែជាដៃគូក្នុងការប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាមរបស់ទីក្រុងវ៉ាស៊ីនតោន។
ទោះយ៉ាងណាក៏ដោយលោក Recep Tayyip Erdogan ជឿជាក់ថា មិនមានការគំរាមកំហែងច្រើនពីរដ្ឋអ៊ីស្លាមជ្រុលនិយមនៅប្រទេសស៊ីរីទៀតទេ ហើយលោកបន្ថែមថា ប្រទេសតួកគីមានសិទ្ធធ្វើសកម្មភាព ដើម្បីលុបបំបាត់ក្រុមភេរវករដែលបង្កើតនៅតាមបណ្តោយព្រំដែនរបស់ខ្លួន។ លោក Erdogan ថ្លែងថាដល់ពេលដែលត្រូវធ្វើសម្រេចសេចក្តីចិត្តរបស់លោកដើម្បីលុបបំបាត់ក្រុមភេរវកម្មនៅភាគខាងកើតនៃទន្លេអឺប្រាត។
