ទីក្រុង Manchester City ទប់ស្កាត់ផែនការភេរវកម្ម

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨

យោងតាមរបាយការណ៍ក្រុមប្រឹក្សាបង្ហាញឱ្យដឹងថា ការទប់ទល់ប្រឆាំងនឹងភេរវកម្មអចិន្រ្តៃយ៍ ត្រូវបានរៀបចំសម្រាប់ទីក្រុង Manchester City។ របាំងបេតុង និង bollards អាចត្រូវគេដាក់នៅជុំវិញកន្លែងមានមនុស្សកុះករខ្លាំងបំផុតរបស់ទីក្រុង ដើម្បីកាត់បន្ថយ ហានិភ័យភេរវករដោយប្រើយានយន្តកំណត់គោលដៅទៅលើអ្នកថ្មើរជើង។

ក្រុមប្រឹក្សាទីក្រុង Manchester City បាននិយាយថា ខ្លួនគ្រោងនឹងចំណាយ ២៦៤,០០០ផោន លើវិធានការការពារ បន្ទាប់ពីមានការផ្តល់ដំបូន្មានពីប៉ូលិសប្រឆាំងភេរវកម្ម។ ហើយថវិកាទាំងនេះនឹងគិតចេញមកពីថ្លៃឈ្នួលចតយានយន្ត ។

របាយការណ៍ដែលបានដាក់ជូនក្រុមប្រឹក្សាយោបល់នៅសប្តាហ៍នេះ ត្រូវបានផ្តល់អនុសាសន៍ឱ្យមានការដំឡើងវិធានការសន្តិសុខ “ដើម្បីការពារតំបន់ដែលមានការកើនឡើងខ្ពស់ពីហានិភ័យខ្ពស់ ដែលគេអាចប្រើរថយន្តជាអាវុធប្រឆាំងនឹងថ្មើរជើង” ។

ថ្នាក់ដឹកនាំក្រុមប្រឹក្សាជាន់ខ្ពស់ លោក Nigel Murphy បាននិយាយថា ក្រុមប្រឹក្សាក្រុងកំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្រ្តីប្រឆាំងភេរវកម្ម ដែលជាផ្នែកមួយក្នុងកម្មវិធីវិនិយោគទុនជាតិ ដើម្បីធានាថាទីក្រុងរបស់យើងមានសុវត្ថិភាពបំផុត ហើយនឹងអាចរួមបញ្ចូលវិធានការជាច្រើននៅកណ្តាលទីក្រុងនិងក៏ទំនងជាអាចនឹងរាប់រួមបញ្ចូលកង់ និងគ្រឿងសង្ហារឹមតាមចិញ្ចើមផ្លូវផងដែរ។ ”

LEAVE A REPLY

Please enter your comment!
Please enter your name here