ក្រុមអាវកាក់ពណ៌លឿងបន្តធ្វើបាតុកម្មនៅទីក្រុងប៉ារីសដើម្បីឱ្យលោក Macron លាលែងពីតំណែង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៥  ខែធ្នូ ឆ្នាំ២០១៨

សមត្ថកិច្ចទីក្រុងប៉ារីសកំពុងរៀបចំរារាំងក្រុមតវ៉ាអាវកាក់ពណ៌លឿងដែលប្រមូលផ្តុំតាមដងផ្លូវនៃរដ្ឋធានី។ មនុស្សជាង១០.០០០នាក់ត្រូវរំពឹងថានឹងចូលរួមនៅក្នុងក្បួនដង្ហែរដោយមានពាក្យស្លោកថា “លោកMacron ចុះចេញទៅ” ។ ក្រុមអ្នកតវ៉ាកំពុងប្រមូលផ្តុំគ្នានៅតំបន់ Champs-Élysées ដែលមានរយៈពេល៤សប្តាហ៍ក្នុងការប៉ះទង្គិចគ្នារវាងក្រុមកុបករនិងប៉ូលិស។

ក្រុមអ្នករៀបចំបាតុកម្មបង្កើតជាចំនួន១៥ក្រុមបានគូសបញ្ជាក់នូវការទាមទាររបស់ពួកគេលើគេហទំព័រហ្វេសប៊ុក ដោយនឹងបន្តសកម្មភាពប្រឆាំងលោក Macron រហូតទាល់តែទទួលបានការទាមទាររបស់ពួកគេចង់បាន។

“អង្គការរបស់យើងគាំទ្រការទាមទារពន្ធ និងយុត្តិធម៌សង្គមដែលនាំមកដោយចលនាអាវកាក់ពណ៌លឿង។ ពួកគេហៅការធ្វើបាតុកម្មថ្ងៃសៅរ៍ទី១៥ ខែធ្នូសម្រាប់ភាពយុត្តិធម៌សង្គមនិងពន្ធ សម្រាប់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ សម្រាប់សិទ្ធិស្មើគ្នា សម្រាប់ការផ្លាស់ប្តូរអេកូឡូស៊ីពិតប្រាកដ។ អ្នករៀបចំផែនការនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានដកស្រង់ដោយសារព័ត៌មាន Le Parisien ។ បាតុកម្មស្រដៀងគ្នានេះក៏ត្រូវបានគេរំពឹងផងដែរថានឹងប្រព្រឹត្តទៅនៅតាមបណ្តាទីក្រុងនានានៅទូទាំងប្រទេស។

LEAVE A REPLY

Please enter your comment!
Please enter your name here