ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨
ឧត្តមសេនីយ៍ឯក Sergei Solomatin ប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាភាគីជម្លោះនៅប្រទេសស៊ីរីប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃសៅរ៍ថា ទាហានចំនួនបីនាក់របស់កងទ័ពស៊ីរីស្លាប់ និងមនុស្សំនួន៩នាក់ផ្សេងទៀតរងរបួសក្នុងការបាញ់ផ្លោងពីពួកសកម្មប្រយុទ្ធនៅក្នុងខេត្តអាឡេប៉ូ។
ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ការបាញ់ផ្លោងដោយពួកសកម្មប្រយុទ្ធត្រូវគេ កត់ត្រាជាឯកសារនៅតំបន់ Beyt-Siwan, Akch-Baer, Safsafa និង Basharfa នៅក្នុងខេត្ត Latakia, Zor-Mahruka, Abu-Dali និង Achan (បាញ់ពីរដង) នៅក្នុងខេត្ត Hama និង Tall-Mamo ខេត្ត Aleppo ក៏ដូចជានៅជាយក្រុងភាគនិរតី និងស្រុកមួយ របស់ក្រុង Sukkari (បាញ់បីដង) នៅអាឡេប៉ូ។
ជាលទ្ធផល ការវាយប្រហារទៅលើក្រុម Tall-Mamo បណ្តាលឱ្យទាហានស៊ីរីចំនួនពីរនាក់ និងប្រាំបួននាក់ផ្សេងទៀតរងរបួស។ ទាហានស៊ីរីម្នាក់ទៀតត្រូវគេសម្លាប់ក្នុងការវាយប្រហារនៅជាយក្រុងភាគអាគ្នេយ៍នៃ ក្រុងអាឡិបប៉ូ។
យោងតាមប្រភពព័ត៌មានពីឧត្តមសេនីយ៍រុស្ស៊ី អាជ្ញាធរស៊ីរីអនុវត្តការងារលើកលែងទោស ចំពោះអ្នកដែលគេចចេញពីការបម្រើយោធា។ ក្នុងចំណោមនោះមានជនភៀសខ្លួន និងអតីតសមាជិកក្រុមប្រដាប់អាវុធខុសច្បាប់។ គិតត្រឹមថ្ងៃទី១៤ ខែធ្នូមានមនុស្សចំនួន ១៧០១៧ នាក់ត្រូវគេរំដោះនៅក្រោមក្រឹត្យរបស់ប្រធានាធិបតីស៊ីរី។