អាហ្វហ្គានីស្ថាននិងតាលីបង់និយាយថានឹងជួបរដ្ឋមន្រ្តីអាមេរិកនៅប្រទេសអារ៉ាប់ថ្ងៃចន្ទ

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧

អ្នកនាំពាក្យក្រុមតាលីបង់និយាយថា អ្នកតំណាងក្រុមតាលីបង់អាហ្វហ្គានីស្ថាន នឹងជួបរដ្ឋមន្រ្តីអាមេរិកនៅប្រទេសអារ៉ាប់ថ្ងៃចន្ទ។ អ្នកនាំពាក្យមេដឹកនាំចលនានេះ បន្ថែមថា ផ្នែកការទូតមានការប្តូរឆ្ពោះទៅរកការយល់ព្រមលើមូលដ្ឋានសម្រាប់កិច្ចចរចា ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ១៧ ឆ្នាំនៅប្រទេសអាហ្វហ្គានីស្ថាន។

លោក Zabihullah Mujahid មានប្រសាសន៍ថា អ្នកដំណាងមកពីអារ៉ាប៊ីសាឌី ប៉ាគីស្ថាន និងអារ៉ាប់នឹងចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ ដោយការប្រជុំនេះនឹងធ្វើឡើងយ៉ាងហោច ណាស់ពីរលើករវាងមន្រ្តីតាលីបង់ និងអ្នកដំណាងពិសេសមកពីសហរដ្ឋអាមេរិកលោក Zalmay Khalilzad នៅ Qatar។

គាត់ធ្វើការប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Twitter ថា កិច្ចប្រជុំនេះធ្វើឡើងខណៈពេលដែលមានកិច្ចប្រឹងប្រែងផ្នែកការទូតដើម្បីដោះស្រាយជម្លោះនៅប្រទេសអាហ្វហ្គានីស្ថាន បើទោះជាក្រុមតាលីបង់បដិសេធរហូតមកដល់ពេលនេះ ដោយផ្ទាល់ជាមួយរដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិចនៅក្រុងកាប៊ុល។

ពួកតាលីបង់និយាយថា វត្តមានរបស់កងកំលាំងអន្ដរជាតិនៅប្រទេសអាហ្វហ្គានីស្ថាន​គឺជា​ឧបសគ្គចម្បងចំពោះសន្តិភាព ប៉ុន្ដែបញ្ហាដែលមានការទទួលស្គាល់គ្នាទៅវិញទៅមកជាមួយ​រដ្ឋាភិបាលកាប៊ុលមានការផ្លាស់ប្តូរគ្នាតាមធម្មតា និងបញ្ហាសិទ្ធិស្ត្រីអាចធ្វើការចរចាបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here