រថយន្តបំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស៩នាក់នៅស៊ីរីក្បែរព្រំដែនប្រទេសតួកគី

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨

មនុស្សយ៉ាងហោចណាស់៩នាក់ស្លាប់ក្រោយពីរថយន្តបំផ្ទុះគ្រាប់បែកមួយផ្ទុះនៅក្នុងផ្សារបន្លែនៅភាគខាងជើងនៃទីក្រុងអារិរីន។ នេះជាការវាយប្រហារចុងក្រោយបំផុត​នៅតាមទីក្រុងនានាក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមដែលមានការគាំទ្រពីប្រទេសតួកគី។

ពួកគេនិយាយថា ការផ្ទុះនេះបណ្តាលមកពីរថយន្តបំផ្ទុះដែលចតនៅជិតផ្សារក្នុងទីក្រុង ក្រោយពីមានការផ្ទុះស្រដៀងគ្នាកើតឡើងនៅតំបន់ស៊ីវិលក្នុងទីក្រុងដែលមានមនុស្សជាច្រើននៅតាមក្រុង Azaz, Rae និង Al Bab ក្បែរព្រំដែនជាមួយប្រទេសតួកគី ដែលស្ថិតក្រោមការ គ្រប់គ្រងរបស់កងកម្លាំងតួកគី។

ប្រធានាធិបតីទួគីលោក Tayyip Erdogan មានប្រសាសន៍នៅថ្ងៃពុធថា កងទ័ពរបស់លោក នឹងចាប់ផ្តើមប្រតិបត្ដិការប្រឆាំងនឹងកងជីវពល YPG នៅថ្ងៃក្រោយ។ (PKK) ជាក្រុមមួយដែលពួកបស្ចិមគេចាត់ថ្នាក់ថាជាក្រុមភេរវកម្ម និងបន្ថែមថា ជាក្រុមដែលធ្វើឱ្យ​មាន​​កុបកម្មរយៈពេលបីទសវត្សរ៍នៅប្រទេសតួកគី។

 

LEAVE A REPLY

Please enter your comment!
Please enter your name here