ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨
នៅថ្ងៃច័ន្ទ ក្រុមឧទ្ទាមសកម្មដ៏ធំបំផុតរបស់ប្រទេសកូឡុំប៊ី(ELN) អំពាវនាវឱ្យមានបទឈប់បាញ់ឯកតោភាគីរយៈពេល១២ថ្ងៃសម្រាប់ថ្ងៃឈប់សម្រាកខណៈពេលដែលពួកកំពុងរំលឹកឡើងវិញពីបំណងក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះប្រដាប់អាវុធ។
ប្រធានាធិបតី Ivan Duque ដែលឡើងកាន់តំណែងនៅខែសីហា មានលក្ខខ័ណ្ឌសម្រាប់កិច្ចចរចាសន្តិភាពជាមួយក្រុម ELN ក្នុងការដោះលែងចំណាប់ខ្មាំងទាំងអស់ និងកំណត់ទីតាំង យុទ្ធជនរបស់ខ្លួនក្នុងតំបន់ភូមិសាស្ត្រច្បាស់លាស់មុនពេលធ្វើការចល័ត។
ក្រុមឧទ្ទាមដែលត្រូវចោទប្រកាន់ផ្តល់ហិរញ្ញប្បទានសង្គ្រាមរបស់ខ្លួនតាមរយៈការចាប់ពង្រត់ការជំរិត ការជួញដូរគ្រឿងញៀន និងការរុករករ៉ែខុសច្បាប់ ចាប់ផ្តើមការចរចារ សន្តិភាពជាមួយរដ្ឋាភិបាលដែលជាអតីតប្រធានាធិបតីលោក Juan Manuel Santos ប៉ុន្តែលោក Duque ពន្យារពេលកិច្ចចរចានេះរហូតដល់ឧទ្ទាមយល់ស្របនឹងលក្ខខណ្ឌរបស់គាត់។ រហូតមកដល់ពេលនេះ ELN បដិសេធលក្ខខណ្ឌទាំងនោះ។