ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨
កងជីវពល LPR និយាយនៅថ្ងៃចន្ទថា កងកម្លាំងអ៊ុយក្រែនវាយប្រហារលើកងជីវពលក្នុងសាធារណរដ្ឋប្រជាមានិត Lugansk ចំនួន៥ដងក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ ក្រុមសកម្មប្រយុទ្ធរាយការណ៍ថា តំបន់គោលដៅដែលគេបាញ់ផ្លោងគឺលើភូមិ Kalinovka និង Smeloye នៅក្នុងទីក្រុង Frunze និង Donetsky ។
របាយការណ៍នេះបង្ហាញឱ្យដឹងថា កងកម្លាំងអ៊ុយក្រែនបើកការបាញ់ប្រហារចេញពីកាំភ្លើងធំ ប្រើគ្រាប់បែក និងអាវុធធុនតូច។
ចាប់តាំងពីមានជម្លោះនៅ Donbass កើតឡើងក្នុងខែមេសា ឆ្នាំ២០១៤ ភាគីទាំងពីរប្រកាសឱ្យមានបទឈប់បាញ់គ្នាច្រើនជាង២០លើក។ កិច្ចព្រមព្រៀងចុងក្រោយបំផុតរបស់ក្រុម ទំនាក់ទំនងលើបទឈប់បាញ់គ្នាគេហៅថា “ត្រឡប់ទៅរកសន្តិភាព” ចូលជាធរមាននៅថ្ងៃទី២៩ ខែសីហា។ ទោះជាយ៉ាងណាក៏ដោយគ្មានបទឈប់បាញ់យូរអង្វែងណាមួយត្រូវគេសម្រេចឡើយរហូតមកដល់ពេលនេះ។