យោធាតួកគីត្រៀមលក្ខណៈសម្រាប់ការវាយប្រហារនៅប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨

នៅថ្ងៃចន្ទនេះលោកប្រធានាធិបតីតួកគី Recep Tayyip Erdogan ថ្លែងក្នុងសុន្ទរកមួយនៅទីក្រុង Konya ដែលបង្ហាញតាមប៉ុស្តិ៍ទូរទស្សន៍ NTV ថាកងកម្លាំងប្រដាប់អាវុធតួកគីត្រៀមរួចរាល់សម្រាប់ធ្វើប្រតិបត្តិការយោធានៅក្នុងប្រទេសស៊ីរីគ្រប់ពេលវេលា។ លោកមានប្រសាសន៍ថា យើងអាចចាប់ផ្តើមប្រតិបត្ដិការក្នុងប្រទេសស៊ីរីនៅពេលណាមួយភ្លាមៗ។ កងកម្លាំងដ៏ខ្លាំងរបស់លោកបញ្ចប់ការធ្វើហ្វឹកហ្វឹនរួចរាល់ហើយ។

លោកប្រធានាធិបតីបន្ថែមថា ក្នុងអំឡុងពេលប្រតិបត្តិការពុំមានកងទ័ពអាមេរិកណាម្នាក់រងការវាយប្រហារឡើយ។ មានកងទ័ពអាមេរិកជាច្រើនត្រូវដាក់ពង្រាយនៅលើទឹកដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឃឺដ។

លោក Erdogan បន្ថែមថា ប្រធានាធិបតីអាមេរិកលោក Donald Trump បង្ហាញពីភាពពេញ ចិត្តចំពោះប្រតិបត្តិការរបស់តួកគីនៅភាគខាងកើតទន្លេ Euphrates នៅក្នុងប្រទេសស៊ីរី ។ ក្នុងការថ្លែងសុន្ទរកថានៅក្នុងក្រុង Konya មេដឹកនាំតួកគីថ្លែងថា កងកម្លាំងតួកគីអាចធ្វើដំណើរចេញចូលដោយគ្មានការព្រមានអំឡុងពេលយប់។

នៅថ្ងៃទី១២ ខែធ្នូ លោក Erdogan មានប្រសាសន៍ថា ប្រទេសតួកគីនឹងចាប់ផ្តើមធ្វើប្រតិបត្តិការយោធានៅភាគខាងកើតទន្លេ Euphrates ក្នុងប្រទេសស៊ីរី។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកមេដឹកនាំប្រទេសតួកគីប្រកាសជាច្រើនលើកច្រើនសារអំពីការអនុវត្តផែនការប្រឆាំងនឹងក្រុមការពារប្រជាជនឃឺដ (YPG) ដែលប្រមូលផ្តុំនៅភាគខាងកើតទន្លេអឺប្រាត។ ក្រុងអាន់ការ៉ាជឿ ជាក់ថា ក្រុម YPG ជាសាខាស៊ីរីរបស់គណបក្សពលករឃឺដ។

LEAVE A REPLY

Please enter your comment!
Please enter your name here