សហរដ្ឋអាមេរិកនិងក្រុមតាលីបង់ពិភាក្សាគ្នាអំពីបទឈប់បាញ់នៅអាហ្គានីស្ថាន

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨

រដ្ឋមន្ត្រីឋអាមេរិក និងក្រុមតាលីបង់ពិភាក្សាគ្នាអំពីសំណើសម្រាប់បទឈប់បាញ់រយៈពេល៦ខែក្នុងប្រទេសអាហ្វហ្គានីស្ថាន និងដកកងទ័ពបរទេសពេលខាងមុខខណៈដែលកិច្ចចរចាសន្តិភាពឈានដល់ថ្ងៃទី២ ។

កិច្ចប្រជុំនៅ Abu Dhabi គឺជាកិច្ចប្រជុំលើកទី៣ដែលមានអ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកលោក Zalmay Khalilzad ជួបជាមួយអ្នកតំណាងឱ្យក្រុមតាលីបង់ ដែលជាការខិតខំប្រឹងប្រែងផ្នែកការទូត​ដើម្បី​បញ្ចប់សង្រ្គាមដែលមានរយៈពេល១៧ឆ្នាំ។

មន្រ្តីតាលីបង់និយាយក្នុងនាមអនាមិកថា គណៈប្រតិភូអាមេរិកទាមទារឱ្យមានបទឈប់បាញ់រយៈពេល៦ខែ និងដាក់ឈ្មោះអ្នកតំណាងក្រុមតាលីបង់ទៅកាន់ការបង្កើតរដ្ឋាភិបាលនៅអនាគត។

ទោះយ៉ាងណាពួកអ្នកចរចាតាលីបង់ធ្វើការតទល់នឹងសំណើឈប់បាញ់ដោយពួកគេគិតថាវានឹងធ្វើឱ្យខូចដល់បុព្វហេតុរបស់ពួកគេ ហើយការចរចារជួយដល់កងកម្លាំងអាមេរិក និងអាហ្វហ្គានីស្ថាន។ ស្ថានទូតសហរដ្ឋអាមេរិកនៅក្រុងកាប៊ុលពុំធ្វើសេចក្តីអត្ថាធិប្បាយណាមួយទេ។

ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារ ក្រុមតាលីបង់និយាយថា កិច្ចចរចារផ្តោតសំខាន់ទៅលើសហរដ្ឋអាមេរិក និងពុំមានរឿងអ្វីអំពីរដ្ឋាភិបាលបណ្ដោះអាសន្ន ការឈប់បាញ់គ្នា និងការបោះឆ្នោត ឬបញ្ហាផ្ទៃក្នុងដទៃទៀតត្រូវគេលើកយកមកពិភាក្សានោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here