ប្រភពព័ត៌មានពី Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨
ប្រជាពលរដ្ឋយេម៉ែននិយាយថា គេលឺការបំផ្ទុះគ្រាប់បែក៤ដងនៅក្នុងទីក្រុងកំពង់ផែ Hodeidah នៅថ្ងៃអង្គារ ជាថ្ងៃដំបូងនៃបទឈប់បាញ់ព្រមព្រៀងគ្នាមួយរវាងចលនា Houthi អ៊ីរ៉ង់ និងរដ្ឋាភិបាលគាំទ្រដោយប្រទេសអារ៉ាប៊ីសោឌីតនៅក្នុងកិច្ចចរចាសន្តិភាពដែលដឹកនាំដោយយូអិន។
អ្នកស្រុកម្នាក់ប្រាប់ភ្នាក់ងាររ៉យទ័រថា ការផ្ទុះហាក់មានសភាពដូចជាការបាញ់ផ្លោងកាំភ្លើងធំ នៅភាគខាងកើត និងភាគខាងត្បូងទីក្រុងកំពង់ផែសមុទ្រក្រហម ដែលជាទីតាំងចាំបាច់សម្រាប់ការផ្គត់ផ្គង់អាហារ និងជំនួយដល់ប្រទេសយេម៉ែន។ អ្នកស្រុកផ្សេងទៀតនិយាយថា ពួក គេឮការផ្ទុះស្រដៀងគ្នា។
គេមិនទាន់ច្បាស់ភ្លាមៗថា ភាគីណាជាអ្នកទទួលខុសត្រូវ។ ទូរទស្សន៍ Hussei-al-Masirah TV ចោទប្រកាន់កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសោអ៊ូឌីតលើការបំបែកបទឈប់បាញ់នេះ។ អ្នកនាំពាក្យក្រុមចម្រុះមួយរូបមិនអាចបញ្ជាក់ភ្លាមៗថា នៅមានការបន្តប្រយុទ្ធ ឬយ៉ាងណា ទេ។
ការប្រយុទ្ធគ្នាបន្តកើតមានមុនពេលបទឈប់បាញ់ចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រនៅថ្ងៃចន្ទ ប៉ុន្តែកំពង់ផែ Hodeidah មានភាពស្ងប់ស្ងាត់នៅថ្ងៃអង្គារ។
ក្រុម Houthi និងរដ្ឋាភិបាលរបស់លោក Abdurahu Mansour Hadi ធ្វើការព្រមព្រៀងគ្នាដើម្បីបញ្ឈប់ការប្រយុទ្ធនៅទីក្រុង Houthi ដែលពួកគេកំពុងកាន់កាប់ និងដកកងកម្លាំងនៅចំពេលមានការគាបសង្កត់ពីលោកខាងលិចរហូតដល់មានការបញ្ចប់ជម្លោះជិត៤ឆ្នាំ។ ជម្លោះនោះសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យមនុស្សចាកចេញរាប់លាននាក់។ ប្រទេសយេម៉ែនរងការគំរាមកំហែងពីភាពអត់ឃ្លាន។