ប្រភពព័ត៌មានពី Presstv ចេញផ្សាយថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨
ទាហានអ៊ីស្រាអែលបង្ករឱ្យពលរដ្ឋប៉ាឡេស្ទីនចំនួន២២នាក់រងរបួសក្នុងការវាយប្រហារទៅលើ ក្រុមបាតុករដែលប្រមូលផ្តុំគ្នានៅតាមដែនសមុទ្រតំបន់កាហ្សា ដោយសារពួកគេធ្វើការតវ៉ាប្រឆាំងនឹងការកាន់កាប់របស់ប្រទេសអ៊ីស្រាអែល។
ការរងរបួសកើតឡើងនៅរសៀលថ្ងៃចន្ទ នៅពេលដែលប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ ចូលរួមនៅក្នុងការហែលទឹកប្រចាំសប្តាហ៍ទី២០ នៅភាគខាងជើងតំបន់កាហ្សាស្ទ្រីប ប្រឆាំងនឹងការបិទឆ្នេរសមុទ្រ។ ភ្នាក់ងារព័ត៌មានប៉ាឡេស្ទីនលោក Ma’an មានប្រសាសន៍ថា កងកម្លាំងអ៊ីស្រាអែលបាញ់គ្រាប់កាំភ្លើង កៅស៊ូ និងគ្រាប់បែកជាច្រើនទៅលើក្រុមអ្នកតវ៉ា និងទូកដែលព្យាយាមបំបែកការឡោមព័ទ្ធក្នុងសប្តាហ៍ទី២០។
ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Ma’an និយាយថា កងកម្លាំងអ៊ីស្រាអែលបាញ់គ្រាប់កាំភ្លើង និងគ្រាប់បែកបង្ហូរទឹកភ្នែកទៅលើបាតុករ និងទូកដែលព្យាយាមបំបែកការឡោមព័ទ្ធរយៈពេល១២ សប្តាហ៍។ ប្រភពពេទ្យនៅកាហ្សាបញ្ជាក់នៅថ្ងៃចន្ទថា ជនជាតិប៉ាឡេស្ទីនចំនួន២២នាក់រងរបួស ដោយក្នុងនោះមនុស្សបីនាក់រងគ្រាប់កាំភ្លើងបាញ់ផ្ទាល់ពីអ៊ីស្រាអែល និងមនុស្សចំនួន១៩ នាក់រងគ្រាប់កាំភ្លើងជ័រកៅស៊ូជ័រចំនួន ១៩ គ្រាប់។
ប្រទេសអ៊ីស្រាអែលកំណត់ដែនចម្ងាយ៣ម៉ាយលើដែនទឹកនេសាទក្នុងដែនទឹករបស់ឆ្នេរសមុទ្រនៅតំបន់កាហ្សារហូតដល់ខែសីហា ឆ្នាំ២០១៤ នៅពេលអ្នកនេសាទប៉ាឡេស្ទីន ត្រូវគេអនុញ្ញាត្តិឱ្យចេញទៅចម្ងាយ៦ម៉ាយក្រោមកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាង ប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីនក្រោយពីមានសង្គ្រាមស្លាប់មនុស្សចំនួន៥០នាក់ក្នុងខែដដែល។
គេសន្មត់ថា តំបន់នេសាទនឹងពង្រីករហូតដល់ ២០ ម៉ាយនៅក្រោមកិច្ចព្រមព្រៀង Oslo Accords ។ កិច្ចព្រមព្រៀង Oslo Accords o ត្រូវរបបអ៊ីស្រាអែល និងអង្គការរំដោះប៉ាឡេស្ទីន (PLO) ចុះហត្ថលេខានៅពាក់កណ្តាលទសវត្សឆ្នាំ១៩៩០ ដើម្បីដោះស្រាយជម្លោះរបស់ ប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នៅខែឧសភាឆ្នាំ២០១៧ អាជ្ញាធរអ៊ីស្រាអែលបង្កើន តំបន់នេសាទសម្រាប់អ្នកនេសាទហ្គាហ្សាទៅកាន់ប្រាំបួនម៉ាយ។