ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨
និស្សិតមហាវិទ្យាល័យម្នាក់បានចែករំលែកទស្សនាវដ្ដីរបស់ក្រុមឧទ្ទាមអាល់កៃដា នៅក្នុងក្រុមគ្រួសារ តាមបណ្តាញទំនាក់ទំនង WhatsApp ត្រូវជាប់គុកបន្ទាប់ពីសារភាពពីបទល្មើសភេរវកម្មចំនួន១៣ករណី។
បុរសម្នាក់ឈ្នោះ Sudesh Amman វ័យ១៨ឆ្នាំ មកពីទីក្រុង Harrow ប្រាប់បងប្អូនរបស់គាត់ នៅក្នុងសារមួយថា “រដ្ឋអ៊ីស្លាមគឺស្នាក់នៅទីនេះ” ។
កាសែត The Old Bailey ប្រាប់ដឹងថាយុវជន Amman ក៏មានសៀវភៅដៃកត់ត្រាអំពីវិធីបង្កើតគ្រាប់បែក និងឯកសារមួយឈ្មោះថាបច្ចេកវិជ្ជា Knife Fightin បង្ហូរឈាមរបស់ប្រេស៊ីលផងដែរ។ គាត់ត្រូវគេកាត់ឱ្យគុករយៈពេល៣ឆ្នាំនិង៤ខែ ដោយចៅក្រម Mark Lucruc QC ។
តុលាការបាននិយាយថាក្រុមនៅក្នុងបណ្តាញទំនាក់ទំនង Whatsapp ឈ្មោះ La Familia តុលាការបាននិយាយថា មានរូបភាពនៃបងប្អូនបង្កើតរបស់ Amman នៅក្នុងការបំផ្ទុះ ដែលពួកអ្នកគាំទ្ររដ្ឋឥស្លាម ហៅថាលើកដៃអបអរសាទ និងកាន់អាវុធផងដែរ។
នៅក្នុងសារមានសមាជិកម្នាក់ឈ្មោះ Amman ណែនាំថាស្ត្រី Yazidi ទាសករគម្ពីគូរ៉ាន អនុញ្ញាតឱ្យចាប់រំលោភពួកគេ។ គាត់បានបញ្ជូនវីដេអូកាត់ក្បាលទៅកាន់មិត្តស្រីរបស់ខ្លួន ដែលគាត់និយាយថា គាត់គួរសម្លាប់ឪពុកម្តាយរបស់នាង។
បុរស Amman ប្រាប់នាងថា “បើអ្នកមិនអាចបង្កើតគ្រាប់បែកមួយដោយសារតែក្រុមគ្រួសារ ឬមិត្តភក្តិ ឬអ្នកស៊ើបការណ៍កំពុងតាមដាន ឬសង្ស័យអ្នកយកកាំបិតមួយ និងគ្រាប់បែក ឬឡាននៅពេលយប់វាយប្រហារប៉ូលិសទេសចរណ៍ និងទាហាន ឬស្ថានទូតលោកខាងលិចនៅក្នុងគ្រប់ប្រទេសរបស់អ្នកនៅជុំវិញពិភពលោកនេះ។”
តុលាការនិយាយថា នៅក្នុងសារផ្ញើទៅនាងបុរស Amman និយាយថា គាត់សន្យាស្មោះស្ម័គនឹងរដ្ឋអ៊ីស្លាមដើម្បីអនុវត្តការវាយប្រហារដោយប្រើប្រាស់ទឹកអាស៊ីត។ នៅកន្លែងផ្សេងទៀតគាត់សួរថា តើគាត់អាចផ្ញើរកាំបិតបញ្ជូនទៅកាន់អាស័យដ្ឋានរបស់នាង ហើយប្រាប់នាងថា គាត់ចាត់ទុករដ្ឋអ៊ីស្លាមគឺជារឿងដ៏ល្អបំផុត។
