ប្រទេសហ្សីមបាបវ៉េប្រើកម្លាំងយោធាមិនសមហេតុផលទៅលើក្រុមបាតុករ

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨

យោងតាមការស៊ើបអង្កេតមួយរកឃើញថា ក្រុមយោធាហ្ស៊ីមបាបវ៉េបានប្រើកម្លាំងមិនសមហេតុផលដើម្បីប្រឆាំងនឹងក្រុមអ្នកតវ៉ាប្រឆាំងការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំនេះ។ មានមនុស្ស៦នាក់ស្លាប់បន្ទាប់ពីក្រុមយោធាធ្វើអន្តរាគមន៍ ដើម្បីទប់ស្កាត់ការតវ៉ានៅក្នុងរដ្ឋធានីហារឺ កាលពីថ្ងៃទី១ ខែសីហា។

គណៈកម្មការឯករាជ្យនិយាយថា ក្រុមយោធាចាត់វិធានការមិនសមហេតុផលនៅខណៈខ្លួនបានបាញ់ទៅលើក្រុមបាតុករដែលភៀសខ្លួន។ ហើយមានការស្តីបន្ទោសពីគណបក្សប្រឆាំងមួយចំនួនចំពោះការញុះញង់អំពើហិង្សាផងដែរ។

កងយោធា និងប៉ូលិសប៉ះទង្គិចជាមួយក្រុមបាតុករដែលដើរតាមផ្លូវចំពេលមានការចោទប្រកាន់ថាគណបក្ស Zanu-PF កំពុងកាន់អំណាចបន្លំសន្លឹកឆ្នោតកាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅនេះ។

សេចក្ដីរាយការណ៍សង្ខេបសរសេរថា “ការរកឃើញគណៈកម្មាការមានអ្នកស្លាប់៦នាក់នោះកើតឡើងដោយសារសកម្មភាពយោធា និងប៉ូលិស” ។ បន្ថែមពីនេះ “ការប្រើគ្រាប់រំសេវទៅក្រុមបាតុករជាពិសេសនៅពេលដែលពួកគេកំពុងភៀសខ្លួន ពិតជាមិនសមហេតុផល” ។

សមាជិកគណៈកម្មការ៧រូបបង្កើតឡើង ដោយប្រធានាធិបតី Emmerson Mnangagwa បន្ទាប់ពីការទទួលជ័យជម្នះដោយរកឃើញថាការដាក់ពង្រាយយោធានេះ គឺអំពើស្របច្បាប់។ហើយក៏ចោទប្រកាន់ទៅក្រុមសម្ព័ន្ធភាព MDC ប្រឆាំងនឹងការកើនឡើងនូវភាពតានតឹង ដោយដកស្រង់សុន្ទរកថាពីមេដឹកនាំមួយចំនួនផងដែរ។

គណៈកម្មការផ្តល់អនុសាសន៍ថា រដ្ឋាភិបាលនឹងសងសំណងដល់គ្រួសារជនរងគ្រោះ និងមនុស្សរាប់សិបនាក់ដែលរងរបួសនៅក្នុងការតវ៉ាផងដែរ។ កាលពីថ្ងៃអង្គារ៏ លោក Mnanagagwa និយាយថា លោកនឹងសិក្សាពីអនុសាសន៍និងសម្រេចចិត្តឆ្ពោះទៅមុខជាបន្តទៀត។ លោកក៏បានបន្ថែមទៀតថា “ខ្ញុំពេញចិត្តណាស់ ដែលគណៈកម្មការស៊ើបអង្កេតបានអនុវត្តការងារ ដោយយកចិត្តទុកដាក់” ។

LEAVE A REPLY

Please enter your comment!
Please enter your name here