កងកម្លាំងអ៊ីរ៉ាក់ចាប់ខ្លួនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមម្នាក់លាក់ខ្លួនក្នុងជំរុំរដ្ឋធានីម៉ូស៊ូល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨

អាជ្ញាធរអ៊ីរ៉ាក់ប្រកាសកាលពីថ្ងៃអង្គារនេះ បានចាប់ខ្លួនភេរវករអ៊ីស្លាមម្នាក់ស្ថិតនៅជំរុំ al-Jadaa ក្នុងរដ្ឋធានីម៉ូស៊ូល។ សារព័ត៌មាន Al Ahd ដកស្រង់សម្តីនាយកប្រតិបត្តិថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមចារកម្មយោធាចាប់ខ្លួនភេរវករម្នាក់ដែលលាក់ខ្លួននៅក្នុងចំណោមប្រជាជនដែលបានផ្លាស់ទីលំនៅនៅឯជំរុំal-Jadaaក្នុងរដ្ឋធានីម៉ូស៊ូលបន្ទាប់ពីទទួលបានព័ត៌មានស៊ើបការណ៍សម្ងាត់ត្រឹមត្រូវអំពីទីតាំងរបស់គាត់។

សេចក្តីថ្លែងការណ៍ប្រាប់ឲ្យដឹងទៀតថា ការចាប់ខ្លួនភេរវករធ្វើឡើងតាមការចង់បានរបស់តុលាការអ៊ីរ៉ាក់ដោយអនុលោមតាមមាត្រានៃច្បាប់ប្រឆាំងអំពើភេរវកម្ម។ គួររំលឹកថាកាលពីថ្ងៃអង្គារនេះជនស៊ីវិលអ៊ីរ៉ាក់៣នាក់ត្រូវសម្លាប់នៅក្នុងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងភូមិ al-Obour ភាគខាងលិចរដ្ឋធានីម៉ូស៊ូល។

អតីតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi ប្រកាសកាលពីខែកក្កដាឆ្នាំ២០១៧ថាបានរំដោះម៉ូស៊ូលដែលជារដ្ឋធានីធំជាងគេទី២របស់អ៊ីរ៉ាក់ពីពួកសកម្មប្រយុទ្ធIS ដែលក្រុមនេះបានកាន់កាប់កាលពីឆ្នាំ២០១៤។ ពួកសកម្មប្រយុទ្ធជាង២៥,០០០នាក់ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការនេះដែលបានចាប់ផ្តើមកាលពីខែតុលាឆ្នាំ២០១៦។

យុទ្ធនាការនេះត្រូវបានគាំទ្រដោយកងទាហាន និងកងកម្លាំងសហព័ន្ធអន្តរជាតិដឹកនាំដោយអាមេរិក។ ប្រទេសអ៊ីរ៉ាក់បានប្រកាសពីការដួលរលំនៃឥទ្ធិពលដែនដីរបស់អ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែវិច្ឆិកាឆ្នាំ២០១៧ ជាមួយនឹងការដណ្ដើមយកការកាន់កាប់ឡើងវិញលើទីក្រុងRawa ដែលស្ថិតនៅលើព្រំដែនភាគខាងលិចរបស់ខេត្តអាន់បាជាមួយនឹងស៊ីរីដែលជាបន្ទាយចុងក្រោយរបស់ក្រុមនេះស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here