ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨
អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិកលោកស្រីដាណាសបញ្ជាក់នៅថ្ងៃពុធថា សហរដ្ឋអាមេរិកចាប់ផ្តើមដកកងទ័ពចេញពីប្រទេសស៊ីរី។ លោកស្រីបន្ថែមថា កម្លាំងចម្រុះរំដោះទឹកដីដែល ISIS កាន់កាប់ ប៉ុន្តែយុទ្ធនាការប្រឆាំងក្រុមISIS មិនទាន់បញ្ចប់ទេ។ គេចាប់ផ្តើមដំណើរការអនុញ្ញាតិឱ្យកងទ័ពអាមេរិកចាកចេញពីប្រទេសស៊ីរ៉ីវិលត្រលប់ទៅផ្ទះវិញនៅពេលមានការផ្លាស់ប្តូរយុទ្ធនាការប្រយុទ្ធទៅដំណាក់កាលបន្ទាប់។
អ្នកនាំពាក្យរូបនេះសរុបថា សម្រាប់កម្លាំងការពារ និងមូលហេតុប្រតិបត្តិការសុវត្ថិភាព គេនឹងមិនផ្តល់ព័ត៌មានលម្អិតទេ ហើយគេនឹងបន្តធ្វើការជាមួយដៃគូ និងសម្ព័ន្ធមិត្តដើម្បីកម្ចាត់ក្រុម ISIS នៅគ្រប់ទីកន្លែង ។
នាពេលថ្មីៗនេះ ភ្នាក់ងារសារព័ត៌មាននៅសេតវិមាន លោក Sarah Sanders ប្រកាសថា សហរដ្ឋអាមេរិកចាប់ផ្តើមដកទ័ពចេញពីប្រទេសស៊ីរី។ ប្រធានាធិបតីអាមេរិកលោក Donald Trump សរសេរនៅលើបណ្តាញ Twitter ថា កម្លាំងចម្រុះសហរដ្ឋអាមេរិកកម្ចាត់ក្រុម ISIS ដែលជាក្រុមភេរវករអ៊ីស្លាមនៅក្រៅច្បាប់ក្នុងប្រទេសរុស្ស៊ី ហើយនោះជាហេតុផល តែមួយគត់សម្រាប់កងទ័ពអាមេរិកមានវត្តមាននៅទីនោះ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បន្ថែមថា សហរដ្ឋអាមេរិកមានបំណងដកកងទ័ពទាំងអស់ចេញពីទឹកដីស៊ីរីដោយចំណាយរយៈពេល ៦០ ថ្ងៃទៅ ១០០ថ្ងៃ។