ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨
ក្រសួងរតនាគារអាមេរិកបន្ថែមការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីដោយដាក់បញ្ចូលមនុស្ស១៨នាក់ក្នុងបញ្ជីខ្មៅ និងប្រព័ន្ធផ្សព្វផ្សាយចំនួន៤ ដែលចោទប្រកាន់អំពីការលូចចូលជ្រៀតជ្រែកក្នុងការបោះឆ្នោតឆ្នាំ២០១៦, ការវាយប្រហារភ្នាក់ងារWADA និងការបំពុលលោក Skripal ។
បុរសចំនួន២នាក់ដែលកំណត់អត្តសញ្ញាណមានឈ្មោះ Alexander Petrov និង Ruslan Boshirov ត្រូវដាក់ទោសចោទប្រកាន់ជា “មន្រ្តីចារកម្មទទួលខុសត្រូវចំពោះការប៉ុនប៉ងធ្វើឃាតលោក Sergei Skripal និងកូនស្រីរបស់គាត់” ។
ជនសង្ស័យ Petrov និង Boshirov បដិសេធអំពីការជាប់ពាក់ព័ន្ធក្នុងការបំពុលនៅតំបន់ប្រជុំជន Salisbury ចក្រភពអង់គ្លេសកាលពីខែមីនា។ ពួកគេនិយាយថា ពួកគេមិនបានធ្វើការជាមួយនាយកដ្ឋានចារកម្មយោធារុស្ស៊ីទេ (GRU) ហើយជីវិតរបស់ពួកគេត្រូវបំផ្លាញដោយការចោទប្រកាន់ពីទីក្រុងឡុង។
មានមន្រ្តីចារកម្ម៩នាក់ផ្សេងទៀតជាប់ក្នុងបញ្ជីខ្មៅត្រូវចោទប្រកាន់ដោយក្រសួងរតនាគារថា “បានចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រឹងប្រែងដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកឆ្នាំ២០១៦”។ ពួកគេត្រូវចោទប្រកាន់មានគោលបំណងចូលក្នុងប្រព័ន្ធបោះឆ្នោត និងគណបក្សនយោបាយសហរដ្ឋអាមេរិកក៏ដូចជាការបំផ្លាញយុទ្ធនាការឃោសនា និងការលួចយកឯកសារពាក់ព័ន្ធ។
មន្រ្តីចារកម្មដែលមានឈ្មោះនៅក្នុងការដាក់ទណ្ឌកម្មនេះត្រូវចោទប្រកាន់ដោយសហរដ្ឋអាមេរិកថាជាអ្នកនៅពីក្រោយសកម្មភាពឧក្រិដ្ឋកម្មកាលពីខែកក្កដា។
