អ្នកបើកបរក្រុមហ៊ុនតាស៊ីUberរងការចោទប្រកាន់ពីបទភេរវកម្មនៅវិមាន Buckingham

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨

លោក Mohiussunnath Chowdhury វ័យ ២៧ឆ្នាំ មកពីតំបន់ Luton ទីក្រុងឡុងដុនដ៍ ត្រូវគេកាត់ក្តីដោយឯកច្ឆន្ទនៅតុលាការ Old Bailey ក្នុងការចោទប្រកាន់មួយពីការរៀបចំភេរវកម្ម បន្ទាប់ពីការកាត់ក្តីឡើងវិញ។ បន្ទាប់ពីបានវាយប្រហារមន្រ្តីប៉ូលិសដោយប្រើប្រាស់ដាវប្រវែង៤២អ៊ិងនៅខាងក្រៅវិមាន Buckingham។

លោក Chowdhury ប្រាប់ចៅក្រមថា គាត់គ្រាន់តែចង់សម្លាប់ប៉ូលិសតែប៉ុណ្ណោះ ហើយមិនមានបំណងធ្វើបាបអ្នកណាម្នាក់នោះទេ កាលពីខែសីហា ឆ្នាំ២០១៧។ មន្រ្តី២នាក់រងរបួសដៃ នៅពេលដែលពួកគេប្រយុទ្ធគ្នាដើម្បីដកហូតអាវុធពីបុរសនោះ។

ចៅក្រមលឺថា ពួកនាយទាហានគ្មានអាវុធភ័យខ្លាចការប៉ះពាល់ដល់អាយុជីវិតរបស់ពួកគេ អំឡុងការប្រឈមមុខដាក់គ្នា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំមុន ខណៈលោក Chowdhury បានស្រែកម្តងហើយម្តងទៀតថា “Allahu Akbar” មានន័យថា “ព្រះគឺអស្ចារ្យបំផុត” ជាភាសាអារ៉ាប់។

កាលពីថ្ងៃពុធ លោក Chowdhury ខាំបបូរមាត់គាត់ ហើយគោរពដល់ចៅក្រមបន្ទាប់ពីពួកគេចំណាយពេល១១ម៉ោង និង៣៦នាទី ដើម្បីពិចារណាអំពីសាលក្រមមួយនេះ។ ចៅក្រមបានឮថា លោក Chowdhury មកពីផ្លូវ Kirkwood Luton កើតនៅទីក្រុងឡុងដ៍ជាក្រុមគ្រួសារស្និទ្ធស្នាល និងគាំទ្រ ប៉ុន្តែបានក្លាយជាក្រុមការជ្រុលនិយម តាមរយៈការមើលការឃោសនាអ៊ីស្លាមតាមអ៊ីនធឺណែត។

ជនជាប់ចោទប្រាប់តុលាការថា គាត់មានការខកចិត្តចំពោះតួនាទីរបស់រដ្ឋាភិបាលក្នុងការបំពាក់អាវុធទៅអារ៉ាប៊ីសាអ៊ូឌីត និងមានអារម្មណ៍ថា ត្រូវការទទួលខុសត្រូវចំពោះការស្លាប់របស់មនុស្សស្លូតត្រង់នៅក្នុងប្រទេសយេម៉ែនផងដែរ។ លោក Chowdhury បានចេញពីប្អូនស្រីរបស់គាត់ នៅក្នុងកំណត់ត្រាធ្វើអត្តឃាត ដែលបង្ហាញពីការស្អប់ខ្ពើមដល់ព្រះមហាក្សត្រី មុនពេលចេញសាលក្រមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here