ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨
រដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Nathalie Loiseau ប្រាប់ទូរទស្សន៍ CNews នៅថ្ងៃព្រហស្បតិ៍ ថា ប្រទេសបារាំងប្តេជ្ញាបន្តការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងប្រទេសស៊ីរី ទោះបីជា ប្រធានាធិបតីលោក Donald Trump សម្រេចចិត្តទាំងស្រុងលើការដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរ៉ីក៏ដោយ។
លោកស្រីមានប្រសាសន៍ថា សង្គ្រាមប្រឆាំងភេរវកម្មគឺស្ថិតនៅវែងឆ្ងាយ។ វាត្រូវគេកត់សម្គាល់ឃើញថា មានដំណើរការថេរក្នុងប្រទេសស៊ីរីដែលសកម្មភាពប្រឆាំងត្រូវអនុវត្តដោយកម្លាំងចម្រុះអន្តរជាតិ។
រដ្ឋមន្ត្រីរូបនេះសង្កត់ធ្ងន់ថាការសម្រេចចិត្តលោក Trump ធ្វើឱ្យមានការគិតម្តងទៀតពី ប្រទេសបារាំងត្រូវការឱកាសដើម្បីធ្វើការសម្រេចចិត្តនៅទ្វីបអឺរ៉ុបតាមឆន្ទៈរបស់ខ្លួន និងមានយុទ្ធសាស្ត្រក្នុងការប្រឈមមុខជាមួយការគំរាមកំហែងភេរវកម្ម។ លោកស្រីចង្អុលបង្ហាញថា “យើងចាំបាច់ត្រូវធ្វើការសម្រេចចិត្តដោយឯករាជ្យ។”
ការសម្រេចចិត្តធ្វើឡើងដោយប្រធានាធិបតីអាមេរិកបង្ហាញថា អឺរ៉ុប និងសហរដ្ឋអាមេរិកអាចនឹងមានអាទិភាពផ្សេងៗគ្នាហើយប្រទេសបារាំង និងបណ្តាប្រទេសអឺរ៉ុបគួរតែពឹងផ្អែកលើខ្លួនឯង។ ដើមម្បីឆ្លើយតបចំពោះសំនួរមួយស្តីពីកងទ័ពបារាំងនៅក្នុងប្រទេសស៊ីរី លោកស្រីសង្កត់ធ្ងន់ថា ពួកគេនៅតែមានវត្តមានក្នុងប្រទេសនោះពីព្រោះការធ្វើសង្គ្រាមប្រឆាំងនឹងក្រុមភេរវករអ៊ីស្លាមជាបញ្ហាសំខាន់។