ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨
យុវជនវ័យ១៧ឆ្នាំម្នាក់មកពីភាគខាងលិចទីក្រុងឡុងដ៍ ត្រូរកឃើញមានទោសពីបទល្មើសភេរវកម្មទាក់ទងទៅនឹងក្រុមនីហ្សូ – នីហ្សិន Sonnenkrieg Division ។ លោក Oskar Dunn-Koczorowki សាភាពទោសចំនួន២នៃការជម្រុញទឹកចិត្តចូលរួមអំពើភេរវកម្ម។ លោកបានចូលបង្ហាញខ្លួនក្នុងសវនាការតុលាការដំបូងនៅ Old Bailey ។
តុលាការចេញដីកាការពារអត្តសញ្ញាណរបស់គាត់ដោយរក្សាត្រឹមចៅក្រម។ គាត់នឹងត្រូវកាត់ទោសនៅថ្ងៃក្រោយ ដែលត្រូវបង្ហាញខ្លួននៅថ្ងៃទី២៥ ខែកុម្ភៈ។
ការចោទប្រកាន់នេះបញ្ជាក់ថាកាលពីខែសីហាឆ្នាំនេះ លោក Dunn-Koczorowki ប្រើប្រាស់គណនីនៅលើបណ្តាញសង្គម Gab ដែលបង្ហាញសម្ភារៈជម្រុញលើកទឹកចិត្តអ្នកដទៃឱ្យរៀបចំ ឬចូលរួមក្នុងអំពើភេរវកម្មផងដែរ។
ជនជាប់ចោទម្នាក់ទៀត លោក Michael Szewczuk វ័យ១៨ឆ្នាំមកពីទីក្រុង Leeds ក៏បានបង្ហាញខ្លួននៅតុលាការផងដែរ។
លោក Szewczuk ជនជាតិប៉ូឡូញ ម្នាក់ត្រូវបានចោទប្រកាន់ពីបទជម្រុញទឹកចិត្តអំពើភេវរកម្មនិងការផ្សព្វផ្សាយព័ត៌មានភេរវកម្មចំនួន ៣លើក។
កាលបរិច្ឆេទសវនាការ ជំនុំជម្រះបណ្តោះអាសន្នត្រូវកំណត់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅឯតុលាការ Manchester Crown ។ ហើយជនជាប់ចោទទាំង២នាក់ ត្រូវផ្តល់ឱ្យនៅក្រៅឃុំផងដែរ៕